adverise with khmeread E068915a fbd7 49fb a505 f980adc825c4

រថយន្តក្រុង​កា​ពី​តូ​ល​បុក​អ្នកបើក​ម៉ូតូ​របួសធ្ងន់​នៅ​ផ្លូវ​វេ​ង​ស្រេង​

    ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រួម​ដំណើរ​របួសស្រាល ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ពី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​កា​ពី​តូ​លបើក​បុក​អ្នកបើកបរ​ម៉ូតូ​។

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ចូល​ផ្សារ​ទួល​ពង្រ ឋិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​វាស់វែង នឹង​នាំ​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ ដោយឡែក​រថយន្ត​និង​ម៉ូតូ​នាំទៅ​ខណ្ឌ​ទុក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់