adverise with khmeread 14901 ofa6h

តារាបង្ហាញម៉ូដរូបនេះលាតត្រដាងថានាងមាន​ទ្វារមាស​​ពីរ​!

​    ​នាង Cassandra Bankson គឺជា​តារា​ម៉ូ​ដែល និង​តារា​យូ​ធូប ដែល​ថ្មីៗ​នាង​បាន​បង្ហើប​អា​ថ៍កំ​បាំង​ថា នាង​មាន​ប្រដាប់ភេទ​ពីរ​។​

​    ​នាង Bankson អាយុ​២២​ឆ្នាំ ចាប់អារម្មណ៍​ឃើញ​មាន​ទ្វារមាស​ពីរ បន្ទាប់ពី​ទៅ​ជួប​វេជ្ជបណ្ឌិត ពីព្រោះ​ឈឺចាប់​ត្រង់​តម្រងនោម​ពេក​។ នៅពេល​ទៅដល់​ពេទ្យ នាង​បានដឹងថា​ខ្លួន​នាង​មាន​ជំងឺ​កម្រ​មួយ​គេ​ហៅថា Uterus Didelphys ដែល​មានន័យថា​នាង​មាន​ទ្វារមាស​ពីរ និង​ស្បូន​ពីរ​។​

​    ​នាង​និយាយថា "​នៅពេល​វេជ្ជបណ្ឌិត​បាន​យក​ឯកសារ​ពិនិត្យ​ត្រឡប់​ទៅវិញ​គាត់​បាន​សម្លឹងមុខ​ខ្ញុំ ហើយ​គាត់​និយាយថា ហ្អា​ហា​។ ខ្ញុំ​ភ្ញាក់ផ្អើល ហើយ​សួរ​គាត់​ថា​ខ្ញុំ​មាន​តម្រងនោម​មួយ​ឬក៏​ពីរ​? គាត់​បាន​ឆ្លើយថា​មាន​ពីរ តែ​អ្វី​ដែលមាន​ពីរ​នោះ​គឺ​ទ្វារមាស​ដូចដែល​ខ្ញុំ​សង្ស័យ​អ៊ីចឹង​"​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយនឹង​បណ្ដាញ​ផ្សព្វផ្សាយ Barcroft នាង Bankson បាន​បកស្រាយ​លម្អិត​ដូចតទៅ​៖

​    ​"​វា​ប្រហែល​ដូចជា​ច្រមុះ​ដែរ គឺ​វា (​ទ្វារមាស​) ផ្កាប់​ចុះទៅ​ក្រោម​។ អ្វីៗ​គឺ​មើលទៅ​ដូច​ច្រមុះ​អ៊ីចឹង ទើប​ខ្ញុំ​មិនបាន​កត់សម្គាល់ឃើញ​ពី​ចំណុច​ប្លែក ប៉ុន្ដែ​នៅ​ខាងក្នុង​ទ្វារមាស​ភាគច្រើន​មាន​ប្រហោង​ធំ​មួយ​...​សម្រាប់​ខ្ញុំ​ប្រហោង​ទ្វារមាស​ទាំងពីរ​នេះ​សឹងតែ​ច្របាច់​ចូលគ្នា​នៅ​ចំពាក់​កណ្ដាល​ប្រហោង​ទ្វារមាស​ទៅហើយ គឺ​ដូច​ប្រហោង​ច្រមុះ​អ៊ីចឹង​ដែរ​"​។​

​    ​អាកា​រៈ​នេះ​មានន័យថា នាង​មានការ​ឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ពេល​មក​ការ​រដូវ​ម្ដងៗ​។ នាង Bankson តែង​ពិបាក​ទប់​បញ្ហា​ចេញ​មុន​លើ​មុខ ហើយ​នាង​ចាប់ផ្ដើម​ល្បី​នៅលើ​យូ​ធូប​ដោយសារ​គន្លឹះ​ក្នុង​បិទបាំង​មុន​នៅលើ​មុខ ប៉ុន្ដែ​វេជ្ជបណ្ឌិត​បាន​និយាយថា​ស្បែក​របស់​នាង​កើតមុន​មិនមែន​ដោយសារ​ជាប់ទាក់ទង​ជំងឺ Uterus Didelpys នោះទេ​៕​

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់