adverise with khmeread 19e82fdf 3d8a 4b0d a6ff 3e4643c505af

ព័ត៌មាន​បន្ថែម​ស្តីពី​ការឃាត់ខ្លួន​បុរស​ពីរ​នាក់ ដកហូត​ថ្នាំញៀន​ចំនួន ៤​កញ្ចប់​

     ភ្នំពេញ ៖ ជនសង្ស័យ​ជា​អ្នកជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ២​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចុះ​ធ្វើ​រដ្ឋបាល​នៅតាម​បន្ទប់​ផ្ទះ​នៅក្នុង​ភូមិ​ទ្រា​២ ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន ៤​កញ្ចប់​ធំ និង​ម៉ូតូ​មួយគ្រឿង​ផងដែរ​។​

     ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង១ ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៦ នៅតាម​បន្ទប់​ផ្ទះជួល​មួយចំនួន ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

     លោក ម៉ៅ សាវឿន នាយប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បានឱ្យដឹងថា បុរស​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំងពីរ​នាក់​ដែល​ឃាត់ខ្លួន​មាន​ទី ១-​ឈ្មោះ ប៊ុន ស​កុ​ណា ហៅ ញ៉ា អាយុ៣៥​ឆ្នាំ មានមុខ​រប​មិន​ពិរ​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទ្រា ២ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ដកហូត​បាន​ថ្នាំញៀន​ចំនួន ៤​កញ្ចប់​ធំ និង ម៉ូតូ​ម៉ាក អ៊ែរ​ប្លែ​ត ព៌​ណ​ឈាមជ្រូក គ្មាន​ស្លាក​លេខ​មួយគ្រឿង​និង​ទី​២-​ឈ្មោះ ប៊ុន ធឿន អាយុ២៩​ឆ្នាំ មុខរបរ​មិនរ​ប្រាកដ ស្នាក់នៅ​ក្នុ​វត្ត​ចង្ក្រាន​តា​ព្រហ្ម សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ (​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​)​។​

     លោក​បន្តថា មុនពេល​ឈានទៅដល់​ការឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ជួញដូរ និង​ប្រាប់​គ្រឿងញៀន​ទាំងពីរ​នាក់ គឺ​កម្លាំង​របស់លោក​បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅតាម​តំបន់​មិន​រៀបរយ និង​តាម​បន្ទប់​ផ្ទះជួល​នៅក្នុង​មូលដ្ឋាន​ក៏បាន​ប្រទះឃើញ​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​មាន​លាក់ទុក​ថ្នាំញៀន​ទាំង ៤​កញ្ចប់​ធំ ក្នុងនោះ​ប្រភេទ​ម្សៅ​ក្រាប​ព៌​ណស​ថ្លា​ចំនួន ៣​កញ្ចប់ និង ម៉្សៅ​ក្រាម​ស​ចំនួន ១​កញចប់​ផងដែរ​។​

     ក្រោយ​ពេលដែល​ចុះ​ធ្វើ​រដ្ឋបាល​នោះ​រួ​ហើយ ក្រុម​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំងពីរ​នាក់ រួមទាំង​ថ្នាំញៀន​ទាំង ៤​កញ្ចប់​ជា​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រសាក​សួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​ទោ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់