adverise with khmeread 17c07447 a01e 4fe8 a1bb c7c289deb7e2

បង្ក្រាប​ទីតាំង​ហ្គេម​ឃាត់​មនុស្ស​៣​នាក់​និង​ដកហូត​ទូ​ហ្គេម​មួយ​

    ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨ ​និង​៣0​នាទី​ព្រឹក ដោយ​ឃាត់​មនុស្ស​៣​នាក់​និង​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​មួយគ្រឿង។​

    ប៉ូលិស​និយាយថា ប៉ូលិស​អធិកា​ដ្ឋា​ន​បាន​សហការ​ជាមួយ​គណៈ​ឯកភាព​ខណ្ឌ និង​មានការ​ចូលរួម​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង​ ស៊ិន វី​រះ បាន​បើក​ការបង្ក្រាប​ទីតាំង​ល្បែង​មូ​យ​កន្លែង ស្ថិតនៅ​ចំណុច​សំណង់​មិន​រៀបរយ​ជួរ​មាត់ទន្លេ ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ជា​លទ្ធផល​នៃកិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​១-​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុងនោះ​មាន​ភ្នាក់ងារ​កត់​ពុង​ម្នាក់ និង​អ្នកលេង​ចំនួន​២​នាក់​និង​២-​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១ គ្រឿង​។​

    ចំពោះមុខ អធិការដ្ឋាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់