adverise with khmeread 1

Selena Gomez បង្អួត​ឈុត​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​បំពាក់​ទៅដោយ​គ្រាប់​ត្បូង​គ្រី​ស្តា​ល់ ៩៥.០០០​គ្រាប់​នៅលើ​ឆាក​តន្ត្រី​

​    ​Selena Gomez បានធ្វើឱ្យ​ប្រិយមិត្ត​របស់ខ្លួន​ចាំង​ភ្នែក​មិនមែន​តាមតែ​មួយ​របៀប​នោះទេ​។

​    ​សម្រាប់​ការបើក​ដំណើរ​ប្រគុំ​តន្ត្រី​របស់​នាង​ដែល​កំពុង​នឹងធ្វើ​ឡើង​របស់​នាង តារា​សញ្ជាតិ​អាមេរិក​វ័យ ២៣​ឆ្នាំ​រូបនេះ បាន​បង្អួត​រូបរាង​ដ៏​សិច​ស៊ី​របស់​នាង​នៅក្នុង​ឆាក​តន្ត្រី​ពណ៌​ខ្មៅ ជាមួយនឹង​ឈុត​សម្លៀកបំពាក់​រឹប​រាង​លាយឡំ​ទៅដោយ​ត្បូង​គ្រី​ស្តា​ល់ Swarovski ជាច្រើន​ម៉ឺន​គ្រាប់​ដ៏​ភ្លឺ​ចែងចាំង​មើលទៅ​ពិតជា​ស្រស់ស្អាត​។​

​    ​ឈុត​សម្លៀកបំពាក់​មួយ​នេះ​ត្រូវបាន​ច្នៃ​ម៉ូត​ដោយ​ក្រុមហ៊ុន​រចនា​ម៉ូត​សម្លៀកបំពាក់ Monse ដែល​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Swarovski ប្រើប្រាស់​គ្រាប់​ត្បូង​គ្រី​ស្តា​ល់​ចំនួន ៩៦.៤៨០ គ្រាប់​ដើម្បី​បង្កើត​ឈុត​សម្លៀកបំពាក់​មួយឈុត​ទៅ​ដល់ Selena Gomez​។​

​    ​Monse ក៏ត្រូវ​បានទទួល​ការតែងតាំង​ដោយ​ក្រុមប្រឹក្សា​នៃ​អ្នក​រចនា​ម៉ូត​របស់​អាមេរិក​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ 2016 Swarovski Award សម្រាប់​ការ​រចនា​ម៉ូត​សម្លៀកបំពាក់​ស្ត្រី​ល្អ​ដាច់​គេ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់