adverise with khmeread Efc24c31 3e27 4aeb a584 5de469bb9a9b

ឆក់​កាបូប​ពី​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាប់​ខ្នោះ​ម្នាក់ ​រត់​រួច​ម្នាក់​

      ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​បូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​១៤​ ខែឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១ ​និង​១០​នាទី​យប់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ជនបរទេស​តាមផ្លូវ​នៅ​ចំណុច​ផ្ទះ​លេខ​៣២២​ ផ្លូវ​ព្រះមុន្នីវង្ស ​ភូមិ​៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

      ប៉ូលិស​និយាយថា ប៉ូលិស​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ក្នុងចំណោម​០២​នាក់ ពីបទ​ឆក់​កាបូបយួរ​ពី​ជនបរទេស​ជា​ជនជាតិ​ចិន​មិនបាន​សម្រេច​នៅ​ចំ​ណុច ​មុខផ្ទះ​លេខ​៣២២ ​ផ្លូវ​ព្រះមុន្នីវង្ស ​ភូមិ​៥​ សង្កាត់​ចតុមុខ​។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ​កឿ​ន គុណ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិខ្មែរ ​មុខរបរ​មិន​ប្រាកដ​ មាន​ទីលំនៅ​ផ្ទះជួល​ ផ្លូវលំ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើ​សកម្មភាព​ឆក់​(​អង្គុយ​ខាងក្រោយ​)​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​C125​ ពណ៌​ខ្មៅ​បាន​បើក​គេចខ្លួនបាត់​។​

      ចំណែក​ជនរងគ្រោះ​ជា​ជន​ជាតិចិន​បន្ទាប់ពី​ បាន​កាបូប​វិញ​ពុំ​បានមក​ដាក់ពាក្យ​បណ្តឹង​ទេ​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់