adverise with khmeread A7d132a9 0c2c 4430 8bb4 fba70d238642

ទំនង​ងោក​មួយភាំង​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​ផ្ទាំង​

      ភ្នំពេញ ៖ រថយន្ត​កូរ៉េ​មួយគ្រឿង​ដឹក​ទឹកកក​បាន​ជ្រុល​ចង្កូត​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​ផ្ទាំង​កាលពី​វេលា​ម៉ោង​៩ ​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី​ចំណុច​ក្លោងទ្វារវត្ត​នាគ​វ័ន្ត សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

      ប្រភព​ព័​ត៌មាននៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​កូរ៉េ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ PP 2AG-0544 ដឹក​ទឹកកក​ពេញ​លើ​រថយន្ត​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះដល់​ចំណុច​ខាងលើ​ទំនងជា​ម្ចាស់​ងងុយដេក​ខ្លាំង​ងោក​មួយភាំង​បាន​រេ​ចង្កូតរថយន្ត​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​អស់​ចំនួន​៧​ផ្ទាំង។​

      ចំណែក​រថយន្ត​បែក​កង់​ឆ្វេង​ខាងមុខ ហើយ​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅ​ឡើងលើ​ឥដ្ឋការ៉ូឡា​មុខផ្ទះ​ប្រជាពលរដ្ឋ​ទើប​ឈប់ សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​អ្នកដទៃ​និង​ផ្ទះ​អ្នកដទៃ​ថែមទៀត​។ បន្ទាប់មក​អ្នកបើករថយន្ត​ខាងលើ​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

      ក្រោយពេល​កើតហេតុ​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ជើងគោ​កបាន​ទំនាក់ទំនង​ទៅ​ម្ចាស់​ក្រុមហ៊ុន​ផលិត​ទឹកកក ប៉ុប អាយ​ ឱ្យមក​យក​ទឹក​ក​ចេញ ហើយស្ទូច​យករ​ច​យន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័យចរាចរ​ណ៏​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់