adverise with khmeread Article 3590844 342de78a00000578 479 636x382

កីឡាករ​បាល់ឱប​អូស្ត្រាលី​មួយរូប​ជាប់​បម្រាម​ប្រាំបី​ប្រកួត​បន្ទាប់ពី​វីដេអូ​គាត់​រួមរក្ស​ជាមួយ​ឆ្កែ​លេច​ធ្លាយ​ពេញ​អ៊ី​ធឺ​ណេ​ត​

​    ​Mitchell Pearce បាន​និយាយថា​រូបលោក​បាន​ផ្ដោត​សំខាន់​ពេញលេញ​ហើយ​ពេលនេះ ដើម្បី​ស្ដារ​កាយសម្បទា​របស់ខ្លួន​ឡើងវិញ ស្រប​ពេលដែល​រូបគាត់​បង្ហើប​អំពី​ការតស៊ូ​ផ្ដាច់​ស្រា និង​ទុក្ខលំបាក​ដែល​លោក​បាន​ទ្រាំ​នៅពេល​មើល​ក្រុម​របស់​ខ្លួនឯង​លេង​អន់​អំឡុងពេល​លោក​ជាប់​បម្រាម​។​

​    ​ខ្សែការពារ​របស់​ក្រុម Sydney Rooster បាន​ចូល​វគ្គ​ស្ដារ​កាយសម្បទា​បី​បួន​វគ្គ​មកហើយ​រៀងរាល់​សប្ដាហ៍ ចាប់តាំងពី​វីដេអូ​គាត់​រួម​រ័ក្ស​ជាមួយ​ឆ្កែ​នៅ​ទិវា​បុណ្យជាតិ​អូស្ត្រាលី​លេច​ធ្លាយ​កាលពី​ខែមករា ជាហេតុ​នាំឱ្យ​គាត់​ជាប់​បម្រាម​ចំនួន​ប្រាំបី​ប្រកួត​ពី​ក្របខ័ណ្ឌ NRL​។​

​    ​វេ​ប​សាយ Sunday Telegraph បានឱ្យដឹងថា កីឡាករ​បាល់ឱប​វ័យ ២៧​ឆ្នាំ​រូបនេះ​បាន​សារភាពថា "​គាត់​តែងតែ​ទប់​អារម្មណ៍​ចង់​រួមរក្ស​ជាមួយ​ឆ្កែ​មិន​ជាប់​នោះទេ នៅពេល​ស្ថិតនៅក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​" ប៉ុន្ដែ​លោក​បាន​និយាយថា ការស្ដារ​កាយសម្បទា​ឡើងវិញ បានផ្ដល់​ឱកាស​ឱ្យ​គាត់​ស្វែងយល់​កាន់​ប្រសើរ​នៃ​ឥទ្ធិពល​របស់​គ្រឿង​ស្រវឹង​មកលើ​ការគិត​រវាង​ខុស​ហើយ​និង​ត្រូវ ដោយ​អនុញ្ញាតឱ្យ​គាត់​ក្លាយជា​មនុស្ស​និង​កីឡាករ​ល្អប្រសើរ​មួយរូប​ឡើងវិញ​៕

 

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់