adverise with khmeread 4ea8877c cb5b 4b4a a5fd 56be3c360ded

វាយតប់​ កាប់​ចាក់​គ្នា​ ដូច​ហ្វូងគោ​

     តាកែវ ៖ ក្រុម​ក្មេង​ទំនើង​១៥​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី១៤ ខែ​ឧសភា​ ឆ្នាំ២០១៦ ម៉ោង​៨ ​និង​៣០​នាទី​យប់​ចំណុច​ភូមិ​ដំណាក់​រវាង ឃុំ​ពពេល​ ស្រុក​ត្រាំ​កក់ ខេត្តតាកែវ ខណៈ​ពួកគេ​វាយតប់ កាប់​ចាក់​គ្នា​ទៅវិញទៅមក​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យបំផុត។​

     ប៉ូលិស​និយាយថា អំពើហិង្សា​មួយ​បង្កឡើង​ដោយ​មនុស្ស​ពី​ក្រុម​វាយតប់​និង​កាប់​ចាក់​គ្នា​ទៅវិញទៅមក​បណ្ដាលឱ្យមាន​របួស​ទាំងសងខាង។

     ​ក្រោយ​កើតហេតុ​នេះ​កម្លាំង​ខេត្ត​​ស្រុក និង​ប៉ុស្ដិ៍​បាន​សហការគ្នា​ឃាត់​មនុស្ស​ចំនួន​​ ១៥​នាក់​មកកាន់​អធិការដ្ឋាន​ស្រុក​ត្រាំកក់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំ​រឿង​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់