adverise with khmeread 50ca210d fb0a 40f8 86da a6ee4ffb3c30

ខឹង​រឿង​តេ​ទូរស័ព្ទ​មិន​ព្រម​លើក ជិះ​ម៉ូតូ​មក​គំរាម​រករឿង​វាយ​បង្ក​ការភ្ញាក់ផ្អើល​(​មាន​វីដេអូ)

       ភ្នំពេញ ៖ នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​បាន​លើក​ទូរស័ព្ទ​តេ​ចូលទៅ​វិទ្យុ ABC​ប្រាប់ថា​«​មាន​ក្រុមក្មេងស្ទាវ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​មក​គំរាម​រករឿង​កាប់សម្លាប់​លើ​នាង​»​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច។​

       ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង១០ និង៣៥នាទី​ ថ្ងៃទី​១៥ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ សាន់វ៉េ ក្បែរ​រង្វង់​មូល​វត្តភ្នំ ​ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

       តាម​ប្រភព​ព័​ត៌មាននៅ​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជំហាន​ដំបូង​មាន​បុរស​ចំនួន​២​នាក់​បាន​តេ​ទូរស័ព្ទ​មករក​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ដែល​ឈរ​ចាំ​រក​ម៉ូយ​នៅក្រោម​ដើម​ពោធិ មុខ​សណ្ឋាគារ សាន់វ៉េ តែ​ដោយ​នាង​មិន​ព្រម​លើក។ បន្ទាប់មក​ស្រាប់ បុរស​ខាងលើ​នាំគ្នា​៣​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​មក​ឈប់​ពីមុខ​នារី​រងគ្រោះ​គំរាម​រក​វាយ ព្រោះតែ​ខឹង​មិន​ព្រម​លើក​ទូរស័ព្ទ​របស់ខ្លួន​ពេល​ខ​ល​ចូល​។​

       បន្ទាប់ពី​ធ្វើការ​គំរាម​រួចមក ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាននាំគ្នា​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ហើយ​បន្ទាប់មក​ត្រូវបាន​នារី​រងគ្រោះ​តេ​ចូលទៅ​វិទ្យុ ABC   ថា​« មាន​គេ​រក​ប្លន់​ទូរស័ព្ទ​និង​លុយ »​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច និង​លោក​អភិបាលខណ្ឌ​ចេញមក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​

       តាម​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ប្លុក​រង្វង់​មូល​វត្តភ្នំ តែងមាន​កើត​ករណី​ឆក់ ប្លន់ កាប់​ចាក់​គ្នា​យក​ម៉ូតូ ទូរស័ព្ទ កាបូប​លុយ​ពី​អ្នក​មកលេង​នៅ​វត្តភ្នំ​ក៏​ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទៅ​មក​ផងដែរ​។​

       ក្នុង​ហេតុ​ការ​ណ៍ខាងលើ​លោក ​គួច​​ ចំរើន​ អភិបាលខណ្ឌ​ដូនពេញ​ក៏បាន​ចេញ​បញ្ជា​ឱ្យ​​ប៉ុស្តិ៍នគរបាល​វត្តភ្នំ ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ចំណុចរ​ញេ​រ​ញៃ​ខាងលើ​នេះ ហើយ​និង​ត្រួតពិនិត្យ​ទៅលើ​ម៉ូតូ​ដែល​គ្មាន​ស្លាក​លេខ​និង​រ៉ឺ​ម៉ក​កង់​៣​ដែលមាន​កា​រស​ង្ស័យ​។​

       ភ្លាមៗ​នេះ​ប៉ូលិស​ប៉ុស្តិ៍​វត្តភ្នំ​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​២​នាក់​បញ្ជូនទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​វត្តភ្នំ​ផងដែរ​៕


 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់