adverise with khmeread 958ba7a4 b5a8 4d9b 854a 116984b58fc3

អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ចោរឆក់​ទូរស័ព្ទ​២​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​កម្លាំង​កងរាជអាវុធហត្ថ​ដូនពេញ​ប​ង្រា្ក​ប​និង​ឃាត់ខ្លួន​កាលពី​វេលាម៉ោង​១១ ​និង​៥០​នាទី​យប់ ថ្ងៃទី​១៤ ​ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្លូវ​លេខ​១៣០ ​កែង​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​រួមមានៈ ៖ ទី១.​ឈ្មោះ សុខ ណេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១៤៤ សង្កាត់​ផ្សារ​កណ្តា​ក​២ ខណ្ឌដូនពេញ​(​ជា​អ្នក​ឆក់​)​ និងទី​២.​ឈ្មោះ ខ្លូត សីហា ហៅ ឃ្លោក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅផ្ទះ​លេខ​២៣​អឺ​១ ផ្លូវ​១៤៤ ក្រុម​៩ ភូមិ​១០ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​(​ជា​អ្នក​បើ​ក​ម៉ូតូ​)​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា វត្ថុតាង​ចាប់យក​មាន​ម៉ូតូ​០១​គ្រឿង​ម៉ា​កវី​វា ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្តាល ១G៥៦១៥ និង​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​SUMSUNG NOTE3 ជា​របស់​ជនរងគ្រោះ​។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ ទឹម លី​ហៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​សិស្សសាលា​បាក់​ទូក ស្នាក់​នៅផ្ទះ​លេខ​៩០៧ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

    មន្ត្រី​អាវុធហត្ថ​បន្តទៀតថា នៅវេលា​ម៉ោង​១១​ និង​៣០​នាទី ជនរងគ្រោះ​កំពុងតែ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣០​ពី​ត្បូង​មក​ជើ​ង​ដល់​ផ្លូវ​លេខ​១៥ ​កែង​១៣០ ស្រាប់​តែមាន​ជនសង្ស័យ​០២​នាក់​ខាង​បាន​លើ​បាន​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​បានសម្រេច​រួច​ក៏​ព្យាយាម​ជិះ​គេចខ្លួន​តាម​បណ្តោយ​ផ្លូវ​១៥​ពី​ត្បូង​មក​ជើង​។​

    ពេលនោះ​ជនរងគ្រោះ​បាន​ស្រែកថា "​ចោរៗ​!! "​ហើយ​កម្លាំង​កំពុងតែ​ល្បាត​ក្បែរ​នោះបាន ចុះ​អន្តរា​គម​ន៏ ដេញ​ប្រផាប់​ចាប់​ប្រ​ភីង រហូតដល់​ចំណុច​ផ្លូវ​២៤២ ​កែង​៦៣ សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់​ខាង​លើ ហើ​យ​ដកហូត​បាន​ទូរស័ព្ទ​០១​គ្រឿង​ជា​របស់​ជនរងគ្រោះ​មកវិញ​។​

    ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​នេះ​គឺជា​សកម្មភាព​លើ​ក​ទី​០៣​ហើ​យ​។​

    ​ប​ច្ច​ប្បន្ន​ទូរស័ព្ទ​របស់​ជនរងគ្រោះ សមត្ថកិច្ច​បាន​ធ្វេ​ី​កំណត់ហេតុ​ប្រគល់​ជនរងគ្រោះ ហើ​យ​​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​ដើ​ម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់