adverise with khmeread Ferguesson

លោក Sir Alex Ferguson នឹងជួយក្រុមបិសាចក្រហមក្នុងការសម្រេចជោគវាសនារបស់លោក Louis van Gaal

សម្ពាពកំពុងកើនកាន់តែខ្លាំងឡើងទៅគ្រូបង្វឹកសញ្ជាតិហូឡង់ លោក Louis van Gaal បន្ទាប់ពីដឹកនាំមិនសូវទទួលបានជ័យជំនះ និងការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ធ្វើឲ្យមានការពិភាក្សាជាបន្ទាន់មួយ ដោយអតីតគ្រូបង្វឹកលោក Sir Alex Ferguson នឹងជួយដល់ការសម្រេចនូវអនាគតរបស់លោក Louis van Gaal។

អតីតអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម និងអនុប្រធាននាយកប្រតិបត្តិលោក Ed Woodward និងអតីតប្រធាននាយកប្រតិបត្តិលោក David Gill បានធ្វើការពិភាក្សាជាបន្ទាប់មួយនៅ Old Trafford កាលពីម្សិលមិញ។ មន្ត្រីរបស់ក្លឹបនឹងត្រូវជួបការសម្រេចចិត្តដ៏ធំមួយជុំវិញអនាគតរបស់គ្រូបង្វឹកលោក Van Gaal បន្ទាប់ពីដឹងថាលោក Jose Mourinho កំពុងត្រូវបាន Real Madrid ចង់បានគាត់ទៅដឹកនាំវិញ។

ម្ចាស់ក្លឹបរបស់ Manchester United លោក Joel និង Avram Glazer បានផ្ទេរការសម្រេចចិត្តទាំងប៉ុន្មាននូវអនាគតរបស់គ្រូបង្វឹកទៅឲ្យលោក Ed Woodward និងបក្សពួករបស់លោកដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស ហើយរាល់ការសម្រេចចិត្តទាំងប៉ុន្មានគឺធ្លាក់ទៅលើលោក Sir Alex និង លោក Gill។

ទាំងលោក David Gill និង លោក Alex Ferguson នៅតែគាំទ្រលោក Van Gaal ប៉ុន្តែប្រសិនបើអ្នកទាំងពីរមិនធ្វើសកម្មភាពឲ្យលឿនទេ ក្រុមបិសាចក្រហម Man Utd នឹងបាត់បង់លោក Jose Mourinho ទៅ Real Madrid ជាស្ថាពរមិនខាន។

គ្រូបង្វឹកបច្ចុប្បន្នលោក Louis van Gaal បានប្រាប់ក្លឹបថាគាត់នឹងគោរពរាល់ការសម្រេចចិត្តរបស់ក្លឹប ហើយលោក Alex Ferguson ជាបុគ្គលចម្បងក្នុងការពិភាក្សានេះ។ គាត់ជាមិត្តភក្តិល្អរបស់ Louis van Gaal និងជាអ្នកគាំទ្ររបស់លោក Mourinho ហើយមានអារម្មណ៍ថាគាត់អាចគ្រប់គ្រងបាននូវការប្រព្រឹត្តហួសប្រមាណរបស់លោក Mourinho ប៉ុន្តែលោកជឿថា ក្រុមបិសាចក្រហមមិនគួរណាត្រូវក្លាយជាក្លឹបដែលចូលចិត្តបណ្តេញគ្រូបង្វឹកនោះឡើយ។

លោក David Moyes ត្រូវបានជ្រើសរើសដោយលោក Alex Ferguson ប៉ុន្តែត្រូវបានក្លឹបបណ្តេញចេញ រួចតែងតាំងលោក Louis van Gaal ជាអ្នកចាត់ការបន្ត។

ក្រុម Manchester United ក៏ដឹងដែរថាម្ចាស់ក្លឹបរបស់ Real Madrid លោក Florentino Perez បានធ្វើការទាក់ទងលោក Mourinho យ៉ាងស្ងាត់ស្ងៀមបន្ទាប់ Chelsea បានបណ្តេញលោកចេញ។

លោក Mourinho ត្រូវបានគេរំពឹងថានឹងវិលត្រលប់ទៅព័រទុយហ្គាល់វិញជាមួយគ្រួសារក្នុងថ្ងៃសម្រាក បើទោះបីជាលោកអាចនឹងវិលត្រលប់មកធ្វើជាគ្រូបង្វឹកវិញក្នុងពេលឆាប់ៗនេះក៏ដោយ។

Man Utd នឹងត្រូវប៉ះ Chelsea ក្នុងថ្ងៃចន្ទសប្តាហ៍ក្រោយបន្ទាប់ពីការប្រកួតជាមួយ Stoke ដែលជាការប្រកួតសម្រេចថាតើលោក Louis van Gaal គួរនៅឬក៏ទៅ៕

adverise with khmeread

មតិយោបល់