adverise with khmeread 1ad86cea e3fd 49ee 9bde fc48c0338c56

បញ្ជូន​ជនសង្ស័យ​៣២​នាក់​និង​ថ្នាំញៀន​៣២៨​កញ្ចប់​ទៅ​តុលាការ​

     ភ្នំពេញ ៖ ក្រោយ​ព្រឹ​ត្ត​ការណ៍​ប៉ះទង្គិច​ជាមួយ​មេក្លោង​ជួញដូរ​គ្រឿងញៀន​បណ្តាល​ឲ្យ​ពលី​មន្ត្រី​អាវុធហត្ថ​ម្នាក់ គេ​សង្កេតឃើញថា កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ហាក់ដូចជា​កំពុង​បង្កើន​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​កាន់តែ​ក្តៅ​ឡើងៗ។​

     នា​រសៀល​ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​គ្រឿងញៀន​ចំនួន​៣២៨​កញ្ចប់ និង​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​៣២​នាក់​ទៅ​តុលាការ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ផ្ទួនៗ​គ្នា​ជាច្រើន​កន្លែងមក​។​

     មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា លទ្ធផល​បង្ក្រាប​ទាំង​៣​លើក​ខាងលើ​រួមមាន ៖

     លើក​ទី​១-​អាវុធហត្ថ​ខណ្ឌទួលគោក​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២០​នាក់ រួមជាមួយ​ថ្នាំញៀន​ចំនួន​១៧៧​កញ្ចប់ នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក និង​នៅផ្ទះ​សំណាក់​អូ​យែ​ស (O’yes) ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​ដកហូត​បាន​ដែក​អក្សរ​ T សម្រាប់​លួច​កាច់ក​ម៉ូតូ​ និង​កាំបិត​ធ្មេញរណា​មួយឈុត ដែល​ជនសង្ស័យ​បាន​សារភាពថា​ធ្លាប់​កាច់​សោក​លួច​ម៉ូតូ​បាន​០១​គ្រឿង ម៉ាក​សេ​១០០​កូរ៉េ នៅមុខ​បារ​ចតុមុខ​។​

     លើក​ទី​២-​អាវុធហត្ថ​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៤ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដកហូត​ថ្នាំញៀន​បាន​១៣៤​កញ្ចប់​។​

     និង​លើក​ទី​៣- អាវុធហត្ថ​ខណ្ឌដង្កោ​, ខណ្ឌ​ព្រែក​ព្នៅ និង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់ ដកហូត​ថ្នាំញៀន​បាន ១៧​កញ្ចប់ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ឫស្សី និង បន្ទប់​ជួល ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​នៅ​ចំណុច​ស្ថានីយ៍​បូមទឹក ភូមិ​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់