adverise with khmeread 92

លោកអ្នក​សព្វថ្ងៃ​កំពុង​មើលរំលង​អត្ថប្រយោជន៍​ដំឡូងជ្វា​យ៉ាងធ្ងន់ធ្ងរ​! វា​ជួយ​ស្រក​ទម្ងន់ និង​ការពារ​ភ្នែក​កុំឱ្យ​ព្រិល​និង​មី​ញ៉ូ​ប​

    ​ដំឡូងជ្វា​បានក្លាយ​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​នៃ​អាហារ​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាច្រើន​មុខ​។ ដំឡូង​នេះ​មាន​រសជាតិ​ផ្អែម ប៉ុន្តែ​មិន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​នោះទេ​។ ដំឡូងជ្វា​អាចជួយ​បង្វែរ​ភ្នែក​ដែល​មើលទៅ​ព្រិល​ឱ្យមើល​ឃើញច្បាស់​ឡើងវិញ និង​ជួយ​អ្នក​ស្រក​ទម្ងន់​ទៀតផង​។ 

​     វា​មានគុណ​សម្បត្តិ​អស្ចារ្យ​បែបនេះ​គឺ​ដោយសារតែ​វា​ផ្ទុក​ទៅដោយ​វីតាមីន A ដែល​ជួយ​ទប់ស្កាត់​ការពិការ​ភ្នែក និង​ភ្នែក​មី​ញ៉ូ​ប​។ ហើយ​មួយវិញទៀត​ដោយសារតែ​វា​ពុំ​សូវ​ផ្ទុក​ជាតិ​ស្ករ​ច្រើន ឬ​ហៅថា​សារជាតិ Glycemic ស្រដៀង​គ្លុយកូស ដូច្នេះហើយ​ទើប​ជួយ​ឱ្យ​លោកអ្នក​ស្រក​ទម្ងន់​បាន​។  

​    ​ប្រសិនបើ​លោកអ្នក​ចង់បាន​ភ្នែកមាន​សុខភាព​ល្អ និង​ស្រក​ទម្ងន់ លោកអ្នក​គួរ​បញ្ចូល​ដំឡូងជ្វា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ឬ​បើ​មិន​អ៊ីចឹង​ទេ មួយថ្ងៃ​គួរ​ពិសា​ឱ្យបាន​យ៉ាងតិច​មួយ​ផ្លែ​។ ហើយ​ជម្រើស​ល្អ​គឺ​ដំឡូង​ស្ងោរ ហាម​ដុត ឬ​អាំង​៕

adverise with khmeread
ប្រភព៖ ហ្វូ​ត​អ៊ែន​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់