adverise with khmeread Untitled 1

ក្នុងផ្ទះ​នេះ​ក្រអូប​មាន​រាសី​រាល់ថ្ងៃ​! នេះ​ជា​ល្បិច​សាមញ្ញ​ដើម្បី​បំ​ភាយ​ក្លិនក្រអូប​ពេញ​ផ្ទះ​

    ​នៅពេល​និយាយ​ដល់​ការរក្សា​ក្លិនក្រអូប​ក្នុងផ្ទះ លោក​អ្នកមាន​ជម្រើស​មួយ គឺ​ទិញ​ទាន​ក្រអូប ឬ​ផលិតផល​ក្រអូប ដែល​ផ្ទុក​គីមី​យ៉ាងច្រើន មកប្រើប្រាស់​។ 

​    ​ប្រសិនបើ​លោកអ្នក​ចង់បាន​វិធី​ធ្វើឱ្យ​ផ្ទះ​ក្រអូប និង​ជួយ​ការពារ​សួត​របស់​មនុស្ស​ក្នុង​គ្រួសារ លោកអ្នក​អាចបង្កើត​វិធី​បំ​ភាយ​ក្លិនក្រអូប​នោះបាន​ដោយ​ខ្លួនឯង​។ 

​    ​* អ្វី​ដែ​លោកអ្នក​ត្រូវការ​គឺ​៖
​    ​- កូន​កែវ​មាន​គម្រប ឬ​ឥត​គម្រប​ក៏បាន​
​    ​- ក្បាល​ទាន​
​    ​- តួ​ណឺ​វី​ស​
​    ​- សម មួយ​
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda)
​    ​- ប្រេង​ក្រអូប (​ជ្រើស​តាម​ប្រភេទ​ចូលចិត្ត​)

​    ​វិធី​ទីមួយ​៖
​    ​ដាក់​ម្សៅ​មេនំ​ប៉័ង​ចូល​កន្លះ​កូន​ដប​ឥត​គម្រប​មួយ រួច​ដាក់​ប្រេង​ក្រអូប ៨ ទៅ ១០ ដំណក់​ចូល ហើយ​យក​សម​កូរ​ឱ្យ​សព្វ​។ យក​យក​ក្បាល​ទាន​មួយ​ដុត​នៅ​ចំ​កណ្តាល រួច​ទុកចោល​ក្នុង​បន្ទប់ទឹក ឬ​បន្ទប់​គេង វា​នឹង​បំ​ភាយ​ក្លិនក្រអូប​សព្វ​ពេញ​បន្ទប់​។ 

​    ​វិធី​ទី​ពីរ​៖
​    ​យក​កូន​ដប​មាន​គម្រប រួច​យក​តួ​ណឺ​វី​ស និង​ញញួរ​ចោះ​រន្ធ​ចំនួន ៤ លើ​គម្រប​នោះ​។ បន្ទាប់មក ចាក់​ម្សៅ​មេនំ​ប៉័ង​ចូល រួច​បន្តក់​ប្រេង​ក្រអូប​ចូល ៨ ទៅ ១០ ដំណក់​ហើយ​មួល​គម្រប​ឱ្យ​ជិត​។ បន្ទាប់មកទៀត យក​វា​ទៅ​ដាក់​ទីណា​ក៏បាន​ក្នុង​បរិវេណ​ក្នុងផ្ទះ​របស់លោក​អ្នក​។ វា​នឹង​រក្សា​ក្លិនក្រអូប​ក្នុងផ្ទះ​បាន​ពេញ​មួយថ្ងៃ ហើយ​ផ្ទះ​របស់​លោកអ្នក​ក៏​នឹង​ឡើងរាសី​តាម​ក្លិន​ដ៏​ក្រអូប​នោះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ធីប​

អ្នកនឹងចូលចិត្ត

មតិយោបល់