adverise with khmeread Untitled 1

គេង​អត់​លក់ ផុយ​ក្រចក និង​ជ្រុះ​សក់​? នេះ​អ្វីដែល​លោកអ្នក​បាត់បង់​នៅក្នុង​រាងកាយ​!

    ​ពួក​ក្រពេញ​ដែល​ផលិត​អ័រម៉ូន​ស្ត្រេ​ស៍ត្រូវ​បាន​គេ​ហៅថា ក្រពេញ Adrenal ហើយ​ការ​អស់កម្លាំង​ល្ហិតល្ហៃ និង​ការ​គេង​មិន​លក់​អាច​បង្កឡើង​ដោយសារតែ​បញ្ហា​ក្រពេញ​អ័រម៉ូន​ទាំងនោះ​។

​    ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​គឺជា​ក្រពេញ​មួយ​ដែល​ផលិត​អ័រម៉ូន​ជាច្រើន ហើយ​មាន​រោគសញ្ញា​ច្រើនណាស់​ដែល​អាច​ចង្អុល​បង្ហាញថា លោកអ្នក​កំពុងមាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ក្នុងនោះ​មានដូចជា ផុយ​ក្រចក ឡើង​ទម្ងន់ និង​ជ្រុះ​សក់ ។​ល​។ 

​    ​សំណាងល្អ គេ​មាន​ឱសថ​ធម្មជាតិ​មួយ​សម្រាប់​បញ្ហា​នេះ និង​វា​មាន​លក្ខណៈ​ងាយ​ក្នុងការ​រៀបចំ​បំផុត​។ 

​    ​* គ្រឿងផ្សំ​
​    ​- គ្រាប់​វ៉ុល​ណាត់​ប្រេ​ស៊ី​ល (Brazilian Walnut) មួយ​ក្តាប់ដៃ​

​    ​- ស្លឹក​ជីរវ៉ាន់ស៊ុយ​មួយ​ចឹប​

​    ​- ទំពាំងបាយជូរ​ក្រៀម​មួយ​ក្តាប់ដៃ​

​    ​- ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ​

​    ​- ខ្ញី​កិន​រួច ១ ស្លាបព្រា​កាហ្វេ​

​    ​* របៀប​ធ្វើ​
​    ​ត្រូវ​កិន​គ្រាប់​វ៉ុល​ណាត់​ប្រេ​ស៊ី​ល​និង​ជីរវ៉ាន់ស៊ុយ​ឱ្យ​ម៉ដ្ឋ​សិន បន្ទាប់មក​សឹម​ដាក់​ទំពាំងបាយជូរ​ក្រៀម និង​ទឹកឃ្មុំ​លាយ​ជាមួយ​ខ្ញី​កិន​ម៉ដ្ឋ​ចូល​តាម​ក្រោយ​។ ហើយ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វ​។ 

​    ​* របៀប​ប្រើ​
​    ​ពិសា​គ្រឿងផ្សំ​នេះ ២ ស្លាបព្រា​បាយ រាល់​ព្រឹក​ពោះ​ទទេរ​។ ឱសថ​នេះ​នឹង​ជួយ​លោកអ្នក​កែសម្រួល​តុល្យភាព​រាងកាយ​យ៉ាង​ឆាប់រហ័ស​តាមរបៀប​ធម្មជាតិ ដោយសារតែ​គ្រឿងផ្សំ​ទាំងអស់​ផ្ទុក​ទៅដោយ​ជាតិ​វីតាមីន B ខ្ពស់​។​

​    ​ក្រចក និង​សក់​របស់លោក​អ្នកនឹង​រឹងមាំ​ឡើងវិញ ហើយ​ប្រសិនបើ​លោកអ្នក​ឡើង​ទម្ងន់​ដោយសារ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឱសថ​នេះ​នឹង​ជួយ​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​    ​ប្រសិនបើ​ចាំបាច់ សូម​ធ្វើ​ឱសថ​នេះ​ពិសា​ឱ្យបាន​ញឹកញាប់​! ៕

adverise with khmeread
ប្រភព៖ គ្រី​ន​ប័​រ​ឌី​

អ្នកនឹងចូលចិត្ត

មតិយោបល់