adverise with khmeread 0

បើ​មាន​ក្បាលពោះ​យារ​ធ្លាប់​បែបនេះ សូម​ពិសា​ភេសជ្ជៈ​ដ៏​មាន​ប្រសិទ្ធភាព​នេះ​

​    ​ប្រសិនបើ​លោកអ្នក​កំពុង​ខកចិត្ត​រឿង​ក្បាលពោះ​យារ​ធ្លាក់ នេះ​ជា​វិធី​ដុត​ខ្លាញ់​ក្បាលពោះ​ដ៏​ល្អ​បំផុត ដែល​លោកអ្នក​មិន​ធ្លាប់​ជួប​ពីមុនមក​ទេ​។ រូបមន្ត​ភេសជ្ជៈ​ធម្មជាតិ​នេះ​ក៏​នឹង​ជួយ​បង្កើន​កម្រិត​ថាមពល ជំរុញ​គុណភាព​ស្បែក និង​ជួយ​កម្ចាត់​ក្បាលពោះ​យារ​ធ្លាក់​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​    ​សូម​ធ្វើតាម​រូបមន្ត​ខាងក្រោម​ដើម្បី​បង្កើន​ថាមពល​រាងកាយ​ឡើងវិញ ជួសជុល​ស្បែក និង​កម្ចាត់​ក្បាលពោះ​យារ​ធ្លាក់ ដែល​គួរឱ្យ​រំខាន​ចិត្ត​។ 

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​រមៀត ១ ស្លាបព្រា​បាយ​
​    ​- ម្សៅ​ខ្ញី ១ ស្លាបព្រា​បាយ​
​    ​- ម្សៅ​ឈើអែម កន្លះ​ស្លាបព្រា​កាហ្វេ​
​    ​- ទឹកក្រូច​ភ្លា ៥ ស្លាបព្រា​បាយ​
​    ​- ទឹក​ជីរអង្កាម ១ ស្លាបព្រា​បាយ​
​    ​- ទឹក ១ លីត្រ​
​    ​
​    ​* របៀប​ធ្វើ​
​    ​ដាំទឹក​ឱ្យ​ពុះ បន្ទាប់មក​ទុកឱ្យ​ត្រជាក់​សិន​។ ខណៈ​កំពុង​រង់ចាំ​ទឹក​ត្រជាក់ សូម​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូល​ក្រឡ​កែវ​មួយ រួច​ចាក់ទឹក​ដែល​ទុកឱ្យ​ត្រជាក់​អំបាញ់មិញ​ចូល​។ បន្ទាប់មក វា​នឹង​ក្លាយជា​ភេសជ្ជៈ​ប្រចាំថ្ងៃ​របស់លោក​អ្នក​ហើយ​។ ផឹកទឹក​នេះ​ឱ្យអស់​ពេញ​មួយថ្ងៃ​នេះ​។ 

​    ​លាយ​ផឹក​ឱ្យបាន​គ្រប់ ១០ ថ្ងៃ លោកអ្នក​នឹង​ចាប់ផ្តើម​កត់សម្គាល់ឃើញ​លទ្ធផល​។ ភេសជ្ជៈ​នេះ​គ្មាន​ផលប៉ះពាល់​ដល់​សុខភាព​នោះទេ និង​អាច​ផឹក​បាន​គ្រប់ពេល​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ែន​ណេ​ត​ឆឺ​រ៉​ល​មេ​ឌី​ស៊ីន​

អ្នកនឹងចូលចិត្ត

មតិយោបល់