adverise with khmeread 1

CEO របស់ Facebook និយាយ​អំពី​តេស្ត​សាមញ្ញ​មួយ​ដែល​លោក​បានកំណត់​ដើម្បី​ជួល​បាន​បុគ្គលិក​អស្ចារ្យ​

    ​លោក Mark Zuckerberg បាន​និយាយថា លោក​នឹង​ជួល​តែ​មនុ​ស្សណា ដែល​លោក​យល់ថា​មាន​លក្ខណៈសម្បត្តិ​ជា​មេ​គេ​ប៉ុណ្ណោះ​។​

​     លោក​បាន​ពណ៌នា​អំពី​តេស្ត​សាមញ្ញ​មួយ​នេះ នៅពេល​ត្រូវគេ​សួរថា​តើ​លោក​សម្លឹងមើល​អ្វី​ទៅ​ដើម្បី​ជួល​បុគ្គលិក​ថ្មី អំឡុង​ការជួបជុំ "Town Hall" ប្រចាំឆ្នាំ ដែល​រៀបចំឡើង​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពីដើមឆ្នាំ ២០១៥​។ 

​     លោក Zuckerberg បាន​និយាយថា "​ខ្ញុំ​នឹង​ជួល​តែ​មនុ​ស្សណា​ម្នាក់​ឱ្យធ្វើ​ការ​ផ្ទាល់​សម្រាប់​ខ្ញុំ ប្រសិនបើ​ខ្ញុំ​អាចធ្វើ​ការឱ្យ​មនុស្ស​ម្នាក់​នោះបាន​។ វា​ជា​តេស្ត​ដ៏​សាមញ្ញ​"​។ 

​    ​តេស្ត​ប្រភេទ​នេះ​បាន​ជួយ​ឱ្យ​លោក Zuckerberg ជួល​បាន​នាយក​ប្រតិបត្តិ​បច្ចេកវិជ្ជា​ល្បីៗ​ជាច្រើនរូប​ក្នុង​ពិភពលោក ។ ជាក់ស្តែង លោកស្រី Sheryl Sandberg ត្រូវបាន​ជ្រើស​ដោយ​លោក Zuckerberg ដើម្បី​ធ្វើជា​ប្រធាន​នាយក​ប្រតិបត្តិ​នៅ Facebook និង​ប្រហែលជា​ស្ត្រី​ល្បី​បំផុត​ក្នុង​ពិភព​បច្ចេកវិជ្ជា​។ 

​    ​លោក Zuckerberg បាន​ប្រាប់​នៅ​ការជួប​ជុំនោះ​ថា លោក​ចាត់ទុក​លោកស្រី Sandberg ជា​អ្នក​ប្រៀនប្រដៅ​មួយរូប និង​បាន​និយាយថា លោកស្រី​បាន​ជួយ​ឱ្យ Facebook ក្លាយជា​ក្រុមហ៊ុន​មាន​សុខ​ភាពល្អ​។ 

​    ​ប៉ុន្តែ​ប្រៀបធៀប​នឹង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ស្រដៀង​គ្នា​ឯ​ទៃទៀត បុគ្គលិក​របស់លោក Zuckerberg មាន​ចំនួន​តិច​ទេ​។ 

​    ​លោក Zuckerberg បាន​និយាយ​នៅ​ពិធី​ជួបជុំ​ក្នុង​ក្រុង​បា​សេ​ឡូ​ណា​ថា "​រឿង​សំខាន់បំផុត​គឺ​ត្រូវ​រក្សា​ក្រុម​របស់​អ្នក​ឱ្យនៅ​ទំហំ​តូច​តាម​ដែល​អាចធ្វើ​ទៅបាន​។ Facebook បម្រើ​មនុស្ស​ជាង ១ ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក ប៉ុន្តែ​ក្រុម​របស់​យើង​មាន​មនុស្ស​មិន​ដល់ ១០.០០០ នាក់​ទេ​។ រឿងនេះ​អាចធ្វើ​ទៅបាន​គឺ​ដោយសារតែ​បច្ចេកវិជ្ជា​ដ៏​ទំនើប​។ ក្រុមហ៊ុន​ធំៗ​ដទៃទៀត​បានកើត​ជំងឺ​ហើមពោះ​"៕

​ប្រភព​៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់