adverise with khmeread Toshiba

បើ​ឃើញ​ដូចនេះ​សូម​ទៅ​ក្រុមហ៊ុន​ដែល​អ្នក​បាន​ទិញ​វិញ បើ​មិន​ចង់​ស្ដាយក្រោយ​

​    ​ក្រុមហ៊ុន Toshiba កំពុង​ប្រមូល​ថ្ម​កុំព្យូទ័រ Laptop ខុស​បច្ចេកទេស ដែល​វា​អាចធ្វើឱ្យ​ក្ដៅ​កុំព្យូទ័រ​របស់​អ្នក​។​

​    ​ថ្ម Lithium-ion ដែល​បាន​បង្កើត​ដោយ​ក្រុមហ៊ុន Panasonic អាចធ្វើឱ្យ​ក្ដៅ​ហួស​ឈានទៅដល់​ផ្ទុះ​និង​ឆេះ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់ នេះ​បើ​យោងតាម​វេ​ប​សាយ CNN ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ក្រុមហ៊ុន Toshiba បានទទួល​របាយការណ៍​បួន​នៃ​ថ្ម Laptop ក្ដៅ​និង​រលាយ បើទោះជា CPSC បាន​និយាយថា​គ្មាន​អ្នករងរបួស​ក្ដី​។​

​    ​ក្រុមហ៊ុន Toshiba បានប្រកាស​ប្រមូល​ថ្ម​ទាំងនោះ​តាំងពី​ខែមករា​មកម្ល៉េះ និង​បានឱ្យដឹងថា​វា​ត្រូវបាន​កោះហៅ​ប្រមូល​ថ្ម​ចំពោះ​កុំព្យូទ័រ​យួរដៃ Toshiba ដែល​បាន​លក់​ចេញ​ទៅហើយ​តាំងពី​ឆ្នាំ ២០១១​។ ក្រុមហ៊ុន​ជប៉ុន​ដែល​ផលិត​ថ្ម​នេះ​បាន​និយាយថា​នឹង​ប្ដូរ​ថ្ម​ថ្មី​ឱ្យ​ដោយ​មិន​គិតថ្លៃ​ទេ​។​

​    ​CPSC បាន​និយាយថា​ការប្រមូល​កុំព្យូទ័រ​ចំនួន ៩១.០០០ គ្រាប់​លក់​ទៅ​ប្រទេស​អាមេរិក និង ១០.០០០ គ្រាប់​លក់​នៅក្នុង​ប្រទេស​កាណាដា​។ ការប្រមូល​នោះ​មាន​កុំព្យូទ័រ​ចំនួន ៣៩ ម៉ូ​ដែល​ដូចជា Portege, Satellite និង Tecra Laptops៕

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់