adverise with khmeread 1869789242

ប្រិយមិត្ត​កាំភ្លើង​ធំ​មួយ​ពិភពលោក​សើចចំអក​ឱ្យ Spurs ដែល​មិនដែល​នៅ​ពីលើ Arsenal អស់​រយៈ ២០ ឆ្នាំ​មកនេះ​

​    ​ប្រិយមិត្ត​បាល់ទាត់​ជាច្រើន​ប្រហែលជា​មិនអាច​ទស្សន៍ទាយ​ថា​តើ​ក្រុម​ណា​នឹង​លើក​ពាន Premier League នោះទេ ប៉ុន្តែ​រឿង​មួយ​ដែល​ពួកគេ​ប្រាកដ​នោះ​គឺ Spurs នឹង​ស្ថិតនៅ​ពីក្រោយ​ស្រមោល Arsenal ជានិច្ច​។​

​    ​លោក Arsene Wenger មិនដែល​បញ្ចប់​រដូវ​កាល​នៅ​ពីក្រោម Spurs អំឡុង​ពេលដែល​គាត់​ដឹកនាំ​អស់​រយៈពេល ២០ ឆ្នាំ​មកនេះ​ទេ ហើយ​រដូវ​កាល​នេះ Arsenal បានធ្វើ​រឿងនេះ​ម្តងទៀត ខណៈ​នេះ​ជា​រដូវ​កាល​ដ៏​អាក្រក់​របស់​ពួកគេ​ស្របពេល នេះ​ជា​រដូវ​កាល​ល្អ​បំផុត​របស់​មាន់​ខ្នាយ​មាស​។​

​    ​Spurs បាន​មានឱកាស​ដ៏​ល្អ​ក្នុង​រយៈពេល ២០ ឆ្នាំ​ដើម្បី​សើចចំអក​ឱ្យ​ក្រុម​អ្នកគាំទ្រ Arsenal ដែល​តែងតែ​មើលស្រាល​ពួកគេ​ត្រង់​ដែលថា​មិនដែល​នៅ​ពីលើ​កាំភ្លើង​ធំ​។ ប៉ុន្តែ​កាលពី​ម្សិលមិញ ពួកគេ​បាន​ទាត់ចោល​ឱកាស​ដ៏​ធំ​សម្បើម​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ពួកគេ​បាន​ចាញ់​ក្រុម​ដែល​បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship គឺ Newcastle ដល់​ទៅ ៥-១ ស្របពេល​គូសត្រូវ​ស៊ីសាច់ហុតឈាម​របស់ខ្លួន​បាន​បំបាក់​ក្រុម​បាត​តារាង Aston ដល់​ទៅ ៤-០៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់