adverise with khmeread Index

មេធាវីរបស់ Fabregas ត្រៀមធ្វើកលោក Nevin ទាក់ទិនរឿងមួរបង្កាច់ថាខ្លួន "សុខចិត្តចាញ់ប្រសើរជាងឈ្នះ" ឲ្យលោក Mourinho

តារារបស់ក្រុមតោខៀវ Chelsea គឺកីឡាករ Cesc Fabregas នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងពិធីករទូរទស្សន៍និងជាវីរៈបុរសរបស់ Chelsea លោក Pat Nevin ពីបទចោទប្រកាន់ថា ខ្លួនជាកីឡាករដែលបាននិយាយថា "សុខចិត្តចាញ់ប្រសើរជាងឈ្នះ" ឲ្យលោក Mourinho។

Fabregas បានអនុញ្ញាតឲ្យមេធាវីផ្ញើលិខិតផ្លូវច្បាប់ដោយចោទប្រកាន់អតីតកីឡាកររបស់ក្រុមតោខៀវលោក Pat Nevin ពីបទបរិហារកេរ្តិ៍កីឡាករសញ្ជាតិអេស៉្បាញរូបនេះតាមវិទ្យុ BBC Radio Four កាលពីសប្តាហ៍មុន។

អ្នកសម្របសម្រួលកម្មវិធីកីឡាលោក Garry Richardson បាននិយាយក្នុងកម្មវិធី Sportsweek កាលពីខែវិឆ្ឆិកាថា កីឡាកររបស់ Chelsea ម្នាក់មិនបានខ្វល់ពីលទ្ធផលក្រោមការដឹកនាំរបស់ Mourinho ទេ។

នៅពេលនោះលោក Garry Richardson បានលើកឡើងពាក្យសម្តី "សុខចិត្តចាញ់ប្រសើរជាងឈ្នះ" ប៉ុន្តែលោក Pat Nevin បាននិយាយចំៗទៅវិញថា "នឹងហើយ ម្នាក់នោះគឺ Cesc Fabregas មិនចឹង?​"។

ទម្រង់លេងរបស់ Cesc Fabregas បានធ្លាក់ចុះក្នុងរដូវកាលនេះ ប៉ុន្តែគាត់នៅតែជាកីឡាករដែលលេងអន់ក្នុងក្រុម Chelsea រហូតដល់ការប្រកួតពីរលើកចុងក្រោយរបស់ Mourinho។

វេបសាយ The Secret Footballer បានធ្វើការសុំទោសនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដោយបានធ្វើការអះអាងខុសបច្ចេកទេសថា កីឡាករ Cesc Fabregas ជាមេបះបោរប្រឆាំងនឹង Mourinho នៅក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់៕

 

adverise with khmeread

មតិយោបល់