adverise with khmeread 4ef94afe 6745 451c 952a 566b51d55f78

ក្រុមស្ទាវ​២​ក្រុម​ដេញ​វាយ​គ្នា​,​ មកប្តឹង​សមត្ថកិច្ច​ថា​គេ​ប្លន់​ម៉ូតូ​ផ្អើល​ឈុ​ល

     ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង មកពី​ដើរលេង​នៅ​កោះ​ពេជ្រ ខណៈដែល​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ ក៏ត្រូវ​ក្រុមស្ទាវ​មួយក្រុម​មាន​គ្នា​ជាង​១០ ផ្សេងទៀត​ដេញតាម​វាយ​ដោយ​ដាវ​និង​ដំ​ថ្ម ហើយ​ភាគី​ខាង​ក្រុម​មាន​គ្នា​៦​នាក់​ខ្លះ​រត់ចោល​ម៉ូតូ​ខ្លះ​ជិះ​ម៉ូតូ​រត់ មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ថា​មាន​គេ​វាយ​ប្លន់​យក​ម៉ូតូ​២​គ្រឿង។

     ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​មកប្តឹង​ថា​គេ​វាយ​ប្លន់ បង្ក​ឱ្យ​សមត្ថកិច្ច​អត់ងងុយ​នោះ​មានឈ្មោះ វឿន វ័ន្ត អាយុ១៩ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​ភូមិកំណើត​នៅ​ភូមិ​ត្រពាំង​ក្តុល ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិច​សេ​១១០​ ពណ៌ខៀវ 1CB-4458។ ចំណែក​មិត្ត​គេ​២​នាក់​ទៀត​ដែល​គេ​ប្រាប់ថា​គេ​ប្លន់​យក​ម៉ូតូ​ដែរនោះ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ​ស៊េរី០៨ តាម​ការពិត​គ្នា​ជិះ​រត់​ទៅដល់​បន្ទប់​ជួល​បាត់ទៅហើយ។

     តាម​ប្រភពពី​ឈ្មោះ វឿន វ័ន្ត បាន​ប្រាប់​ទាំង​ភិតភ័យ​ថា ដំបូង​ពួកគេ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ទើប​ត្រឡប់​មកពី​ដើរលេង​នៅ​កោះ​ពេជ្រ បំណង​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ខណៈ​ជិះ​ម៉ូតូ​បណ្តើរ​មេឃ​ក៏​ភ្លៀង​បណ្តើរ​ពួកគេ​ក៏​បន្តដំណើរ​ទាំង​ភ្លៀង​ព្រោះ​គិតថា​ជិត​ដល់​បន្ទប់​ហើយ។​

     លុះ​មកដល់​ចំណុចកើតហេតុ​ក្បែរ​កន្លែង​ប៉ះ​កង់ ២៤​ម៉ោង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អូរ​ដឹ​ម ក៏មាន​ក្រុមស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង មកពី​ក្រោយ​ដក​ដាវ​កាប់​ត្រូវ​ខ្នង​គ្នា​គេ​ម្នាក់​ដែល​ជិះ​ពីក្រោយ ហើយ​ក្រុម​ប្រដាប់​ដោយ​ដាវ​ និង​ដំ​ថ្ម ដំបង​បាន​ដេញ​វាយ​ពួក​គេប្រសាច​ពេញ​ផ្លូវ ធ្វើឱ្យ​ពួកគេ​ភ័យខ្លាច​ខ្លះ រត់ចោល​ខ្លះ​រត់​យកតែ​រួចខ្លួន​រៀងៗ​ខ្លួន។​

     ដោយ​គិត​ស្មានថា​ក្រុម​ជន​ទាំងនោះ​ប្លន់​យក​ម៉ូតូ ពួកគេ​បាន​ទូរស័ព្ទ​ប្រាប់​បងប្អូន​នៅ​បន្ទប់​ឱ្យ​មកជួយ​ជូនទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍ចោមចៅ ដោយ​រៀបរាប់​ពី​ដំណើររឿង​ទៅ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ តែ​ដោយ​ស្តាប់​សាច់រឿង​វា​មិនសូវ​ស៊ីសង្វាក់​គ្នា​សោះ​។​

     បន្ទាប់មក លោកនាយ​ប៉ុស្តិ៍ចោមចៅ​បានឱ្យ​គ្នា​ក្រុម​គ្នា​ជនរងគ្រោះ​ដែល​នៅក្នុង​ហេតុការណ៍​នោះ​នាំទៅ​សួរនាំ​ផ្ទាល់​នៅ​កន្លែងកើតហេតុ ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ វឿន វ័​ន្ត នៅ​កន្លែង​ប៉ះ​កង់​ម៉ូតូ​នោះដែរ​នៅក្បែរ​ន្លែ​ង​កើតហេតុ​។​

     បើតាម​សម្តី​របស់​បុរស​ចំណាស់​ជា​អ្នក​ប៉ះ​កង់​ម៉ូតូ​បាន​ប្រាប់ថា នៅ​ម៉ោង​ប្រមាណ​ជាង​១​រំលង​អា​ធ្រា​ត្រ​មេឃ​កំពុង​ភ្លៀង មាន​ក្រុមស្ទាវ​២​ក្រុម​បើកឆាក​ប្រយុទ្ធ​គ្នា មាន​ដំបង ដាវ ដំ​ថ្ម គប់​គ្នា​ដូច​ក្នុង​កុន​ចឹ​ង មួយសន្ទុះ​ក៏​រត់​ចែក​ជើង​គ្នា​អស់​ទៅ ខ្លះទៀត​លើក​ម៉ូតូ​ជិះ​ទៅ​បាត់ទៅ ហើយ​គាត់​បានឃើញ​មាន​ក្រុម​ជនបង្ក​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ពី​កន្លែងកើតហេតុ​យកមក​ផ្លុ​ង​ចោល​នៅមុខ​កន្លែង​របស់គាត់  ដែលមាន​ចង្ងាយ​ប្រហែល​៥០​ម៉ែត្រ​ពីគ្នា។​

     បុរស​ចំណាស់​បន្តទៀតថា ឃើញ​ដូច្នេះ​គាត់​បាន​យក​ម៉ូតូ​មក​ទុក​ដោយមាន​សោ​ម៉ូតូ​ត្រឹមត្រូវ ដោយ​ប្រាប់ថា​មិនដឹង​ទៅប្រាប់​សមត្ថកិច្ច​ឯណា​មិនសូវ​ស្គាល់ ចាំ​ព្រឹក​សួរ​គេ​សួរ​ឯង ឱ្យគេ​ជូនទៅ​ប៉ុស្តិ៍ប៉ូលិស ប្រាប់​ពី​ដំណើររឿង​។​

    ក្រោយពេល​ឃើញ​ម៉ូតូ​ហើយ លោក​មេ​ប៉ុស្តិ៍ចោមចៅ​បាន​យក​ម៉ូតូ​ប្រគល់ឱ្យ​ជនរងគ្រោះ​និង​ណែ​នាំទៅ​ក្រុម​ក្មេង​ទាំងនោះ​កុំឱ្យ​ដើរលេង​ដល់​យប់​ជ្រៅ​បែបនេះ​ព្រោះ​ពេលយប់​គ្រោះថ្នាក់​មើលមិនឃើញ​នោះទេ បន្ទាប់មក​ក៏​ឱ្យ​ពួកគេ​យក​ម៉ូតូ​ជិះ​ទៅផ្ទះ​វិញ​ទៅ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់