8eeffdcf b44e 4c3e a6da 2f6670e3884c

រថយន្ត​ដឹក​ទឹកកក​បើក​បុក​ឃឿន​ថ្ម អតីត​បញ្ជរ​បង់​ប្រាស់​ចោមចៅ​រង​ការខូចខាត​រថយន្ត​

    ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង​សង្ស័យ​តៃកុង​ងងុយដេក​បាន​បើក​បុក​ខឿន​ថ្ម​អតីត បញ្ជរ​បង់ប្រាក់​ចាស់​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើ​ទាំងស្រុង កាលពី​វេលា​ម៉ោង​៣​ និង​៤០​នាទី​ទាបភ្លឺ​ថ្ងៃទី១៦ ​ខែឧសភា​ ឆ្នាំ​២០១៦។​

    សាក្សី​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក ព​ណ៌ស ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ធ​-១៥៩៦ ភព​២ ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ដើរ​ដាក់​ទឹកកក​ឱ្យ​ម៉ូយ​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ដោយ​សង្ស័យ​តៃកុង​ងងុយដេក​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ និង​ខឿន​ថ្ម​កន្លែង​បញ្ជរ​បង់ប្រាក់​ចោមចៅ​បណ្តាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង តែ​សំណាង​មិន​បង្កឱ្យមាន​មនុស្ស​រងរបួស ហើយ​អ្នកបើក​បរបានរ​ត់ទៅ​ប្រាប់​ថៅកែ​របស់​ខ្លូន​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​កន្លែងកើតហេតុ​ពិនិត្យ​ដោយ​មិនឃើញ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកណា​ និង​មិន​ខូ​ត​ខាត​ខឿន​ថ្ម បានឱ្យ​ម្ចាស់​យក​រថយន្ត​មួយគ្រឿង​ទៀត​មក​សាង​ទឹកកក​ហើយ​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់