adverise with khmeread 6da3c5b2 cbbf 40ca a3ab 25651dc0d83d

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ឆ្នាំនេះ​ប្រារព្ធ​ធ្វើ​នៅ​ទី​លានជល់ដំរី​

    ភ្នំពេញ ៖ ឆ្នាំនេះ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទី​លានជល់ដំរី ខេត្តសៀមរាប នៅ​ថ្ងៃទី​២៤ ​ឧសភា ​ឆ្នាំ​២០១៦ ​ខាងមុខនេះ ដោយមាន​ការយាង​ចូលរួម​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា។​

    លោក​ គឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​)​បាន​បង្ហោះ​ក្នង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ជូនជ្រាប​ពី​ចម្ងាយ​ជូន​លោក អ្នក​បាន​ជ្រាបថា ទ​. ទ​. ក នឹង​ផ្សាយ​ផ្ទាល់​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ផ្សាយ​ចេញពី​វាល​ព្រះ​ស្រែ នៅ លានជល់ដំរី ខេត្តសៀមរាប​នៅ​ថ្ងៃទី ២៤ ឧសភា ចាប់ពី​ម៉ោង ៧​និង​៤៥ នាទី​ព្រឹក។ ក្រុមការងារ​ចេញ ទៅ​បំពេញ បេសកកម្ម​បម្រើ​កិច្ចការ​នេះ​នៅ​ថ្ងៃទី​២២ ឧសភា។ សូមជ្រាប ជាមុន​» ៕

adverise with khmeread

មតិយោបល់