adverise with khmeread C4b8f5ba e8e6 40a2 8a65 7c64ffd80f47

ឃាត់​មនុស្ស​២​នាក់​ជាមួយ​ថ្នាំញៀន​៣៤​កញ្ចប់​

     ភ្នំពេញ ៖ លោក​វរសេនីយ៍ត្រី ម៉េង វិមាន​តារា អធិការរង​ប៉ូលិស​ខណ្ឌមានជ័យ​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ឈានដល់​បង្ក្រាប ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ ធាតុ​ញៀន កាលពី​ថ្ងៃទី​១៥​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​៣០​នាទី ល្ងាច​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​០៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

     ប្រតិបត្តិការ​នេះ​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុង​នោះបាន​ដកហូត​វត្ថុតាង​រួមមាន ៖ ក្រាម​ព​ណ៌ស​ថ្លា​ចំនួន​៣៤​កញ្ចប់​ថង់​តូច ទូរស័ព្ទដៃ​០១​គ្រឿង (​គ្មាន​ថ្ម​)​រួច​បញ្ជូនទៅ​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់