adverise with khmeread 5e16889d ee38 45cc afa5 0f3b2542fa3a

រថយន្ត​ដាច់​ហ្វ្រាំង​ចុះ​ពីលើ​ស្ពាន​ព្រែក​តា​មាក់​បុក​តូប​លក់ដូរ​ខ្ទេចខ្ទី​

      កណ្តាល ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​ដោយសារ​រថយន្ត​ដាច់​ហ្វ្រាំង​រេច​ង្កួ​ត បុក​តូប​លក់​អីវ៉ាន់​នៅ​ម្ដុំ​គល់ស្ពាន​ព្រែ​កតា​មាក់ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកលក់ដូរ​ឡើយ​ព្រោះ​ពួកគាត់​រត់គេច​ទាន់ពេល។​

      គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១​ និង​៥០​នាទ រសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​គល់ស្ពាន​ព្រែក​តា​មាក់ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

      ដោយឡែក​ម្ចាស់​រថយន្ត​នៅ​កៀ​ជាប់​ក្នុង រថយន្ត​រងរបួស​ធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ  ហើយ​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​នាំយក​រថយន្ត​ទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដោះស្រាយ​ពេល​ក្រោយ៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់