adverise with khmeread 1

​មន្ត្រីប៉ូលិស​៖ ការសង្ស័យ​មាន​គ្រាប់បែក​នៅ​កីឡដ្ឋាន Old Trafford គ្រាន់តែ​ជា​ឧបករណ៍​ហាត់ប្រាណ​ប៉ុណ្ណោះ​

​    ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយ​បាន​ទុកចោល​កញ្ចប់​មួយ ដែល​ស្រដៀង​ទៅនឹង​គ្រាប់បែក នៅ​កីឡដ្ឋាន​របស់​ក្រុម Manchester United បានធ្វើ​ឱ្យមាន​ការផ្អាក​ដល់​ការប្រកួត​សប្តាហ៍​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Premier League រវាង​ក្រុម Manchester United និង Bournemouth​។​

​    ​ការភ័យខ្លាច​ចំពោះ​គ្រាប់បែក​ដែល​បានធ្វើឱ្យ​ការប្រកួត​ចុងក្រោយ​របស់​ក្រុម​បិសាច​ក្រហម​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន បាន​ប្រែ​មកជា​រឿង​លេងសើច​ទៅវិញ​បន្ទាប់ពី​វា​ត្រូវបាន​លាតត្រដាង​ថា ឧបករណ៍​ដែល​សង្ស័យថា​អាច​ផ្ទុះ គ្រាន់តែ​ជា​គ្រាប់បែក​ក្លែងក្លាយ​ប៉ុណ្ណោះ​ដែល​ក្រុម​សន្តិសុខ​ភ្លេច​យកទៅ​បន្ទាប់ពី​ការហ្វឹកហាត់​ផ្នែក​សន្តិសុខ​។​

​    ​ក្រុម​អ្នក​ដោះ​គ្រាប់បែក​ត្រូវបាន​ហៅ​មក​ទឹកដី Old Trafford ដើម្បី​ដោះស្រាយ​ជាមួយ​កញ្ចប់​ដ៏​គួរឱ្យ​សង្ស័យ​នោះ ហើយ​បើ​យោងតាម​វេ​ប​សាយ Goal បានឱ្យដឹងថា គ្រាប់បែក​ក្លែងក្លាយ​នោះ​ត្រូវបាន​រកឃើញ​នៅក្នុង​បង្គន់​មុន​ការប្រកួត​ចាប់ផ្តើម​។​

​    ​មេ​ប៉ូលិស​នៅ​ក្រុង​ម៉ាន់​ឆេ​ស្ទើ លោក John O'Hare បាន​ប្រាប់ថា "​បន្ទាប់ពី​ការគ្រប់គ្រង​នៃ​ការផ្ទុះ​ក្នុងថ្ងៃនេះ យើង​បាន​រកឃើញថា របស់​នោះ​គឺជា​ឧបករណ៍​ហាត់ប្រាណ​ដែល​បាន​ទុកចោល​ដោយ​ចៃដន្យ​ដោយ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​បន្ទាប់ពី​ការហ្វឹកហាត់​ប៉ុណ្ណោះ​"៕

adverise with khmeread

មតិយោបល់