កីឡាករវាយតេន្នីស Andy Murray បានបញ្ចប់សុបិនអាក្រក់របស់គាត់ជាមួយ Novak Djokovic ដោយបានបំបាក់កីឡារកសញ្ជាតិស៊ែបរូបនេះដោយមិនឱ្យតដៃនិងគ្រងពានរង្វាន់ Rome Masters។
កីឡាកររបស់ចក្រភពអង់គ្លេសរូបនេះបានស្ថិតក្នុងទម្រង់លេងដ៏ល្អដើម្បីដណ្តើមពានរង្វាន់ក្នុងកម្មវីធី Italian Open ក្នុងការប្រកួតជាមួយ Djokovic ដែលបានបំបាក់គាត់ចំនួន ១២ ដងក្នុងការប្រកួត ១៣ ដងចុងក្រោយ។
Murray ត្រូវបានបំបាក់កាលពីសប្តាហ៍មុនដោយ Djokovic ក្នុងវគ្គផ្តាច់ព្រ័ត្រ Madrid Masters ប៉ុន្តែបុរសសញ្ជតិស្កុតឡែនរូបនេះបានសងសឹកបានសម្រេចដោយបំបាក់ក្នុងលទ្ធផល ៦-៣ និង ៦-៣ វិញ។
បន្ទាប់ពីការប្រកួតនេះ Murray បានរំកិលមកលំដាប់លេខពីរពិភពលោកវិញហើយគាត់នឹងបន្តក្នុងកម្មវិធី Roland Garros នៅសប្តាហ៍ក្រោយ៕
