adverise with khmeread 1

John Terry មិន​ដាច់ចិត្ត​ចាក​ចេញពី Chelsea បន្ទាប់ពី​ការប្រកួត​សប្តាហ៍​ផ្តាច់ព្រ័ត្រ​

​    ​ប្រធាន​ក្រុម Chelsea កីឡាករ John Terry បាន​ប្រាប់​ប្រិយមិត្ត​តោ​ខៀវ​ថា គាត់​ចង់​បន្ត​ជាមួយ​ក្លឹប​ហើយ​គាត់​នឹង​ប្រឹងប្រែង​ដើម្បី​អនាគត​របស់គាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​    ​Terry បាន​ថ្លែង​សន្ទរកថា​ដោយ​ទឹកភ្នែក​បន្ទាប់ពី​ក្រុម​របស់គាត់​បានបញ្ចប់​លទ្ធផល ១-១ ជាមួយ Leicester កាលពី​យប់មិញ​។ សូម្បីតែ​លោក Roman Abramovich ក៏បាន​ងើបឈរ​និង​ទះដៃ​ផងដែរ​។​

​    ​គាត់​បាន​និយាយថា "​យើង​ចង់បាន​អ្វីៗ​ដូចគ្នា​។ ខ្ញុំ​បាន​និយាយ​ជា​យូរណាស់​មកហើយ​ថា ខ្ញុំ​ចង់​បញ្ចប់​អាជីព​របស់​នៅទីនេះ ហើយ​ខ្ញុំ​នឹង​និយាយ​ជាមួយ​ក្លឹប​នៅ​ប៉ុន្តែ​ថ្ងៃ​ខាងមុខ​ទៀត​។ ខ្ញុំ​ចង់​នៅទីនេះ​! ខ្ញុំ​ពិតជា​ចង់​នៅទីនេះ​ណាស់​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់