adverise with khmeread Tyson

ប្រទះឃើញ​ស្មា​ត​ហ្វូ​ន​លើ​វីដេអូ​ការប្រកួត​របស់​ម៉ៃ ថៃ​សុន​កាលពី​ឆ្នាំ ១៩៩៥?

    ​វីដេអូ​ការប្រកួត​របស់​ម៉ៃ ថៃ​សុន​បានបង្ហាញ​នូវ​អ្វីមួយ​ដូចជា​ស្មា​ត​ហ្វូ​ន​ដែល​ប្រើ​ដើម្បី​ថត​សកម្មភាព​ការប្រកួត​របស់​ម៉ៃ ថៃ​សុន​ក្នុង​ឆ្នាំ ១៩៩៥ ពោលគឺ​ប្រាំ​ឆ្នាំ​មុនពេល​ទូរស័ព្ទ​មាន​កាមេរ៉ា​ដំបូង​ត្រូវបាន​លក់​លើ​ទីផ្សារ​។​

​    ​លើ​វីដេអូ​ឃ្លី​ប​នោះបាន​ធ្វើឱ្យ​កើតមាន​ជា​ទ្រឹស្ដី​ថា​មាន​ពេលវេលា​ឆ្លងទៅ​អតីតកាល ដែល​ស្មា​ត​ហ្វូ​កំពុង​ប្រើ​នៅ​អនាគត​មាននៅ​អតីតកាល​។​

​    ​វីដេអូ​នោះ​គឺជា​ការប្រកួត​រវាង​ម៉ៃ ថៃ​សុន​និង​ភី​ត​ទ័​រ ម៉ាក់​ណី​ឡេ ក្នុង​ទីក្រុង​ឡា​វេ​ហ្គាស ត្រូវបាន​ថត​ជាប់​ដោយ​ចៃដន្យ​។​

 ​

​    ​តើ​វា​ជាការ​ពិត​ទេ​ដែល​ស្មា​ត​ហ្វូ​ន​មាន​តាំងពី​ឆ្នាំ ១៩៩៥?

​    ​យ៉ាងណា​វិញ តាមពិតទៅ​វា​ជា​កាមេរ៉ា​ម៉ាក Casio ប៉ុណ្ណោះ ដែល​បាន​ប្រើ​សម្រាប់​ថត​សកម្មភាព​ការប្រកួត​របស់​ម៉ៃ ថៃ​សុន​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់