adverise with khmeread Facebook reactions facebook

ប៉ូលិស​ប្រទេស​បែ​ល​ហ្សិ​ក​ព្រមាន​ប្រជាជន​ខ្លួន​មិនឱ្យ​ប្រើ​ប៊ូ​តុង​ចុច Reaction លើ​បណ្ដាញ​សង្គម​

    ​ប៉ូលិស​ប្រទេស​ប៊ែ​ល​ហ្សិ​កបាន​ព្រមាន​ប្រជាជន​ខ្លួន​មិនឱ្យ​ប្រើ​នូវ​ប៊ូ​តុង Reaction ថ្មី​របស់ Facebook ដើម្បី​ការពារ​សិទ្ធិ​ឯកជន​របស់​ពួកគេ​។​

​    ​កាលពី​ខែកុម្ភៈ វេ​ប​សាយ​បណ្ដាញ​សង្គម​នេះ​បានចេញ​ប៊ូ​តុង​ប្រតិកម្ម (Reaction) ចំនួន​ប្រាំមួយ​នៅលើ​ប៊ូ​តុង Like ។ ប៊ូ​តុង​ទាំងនោះ​បង្កើតឡើង​ក្នុង​គោលបំណង​ឆ្លើយតប​ចំពោះ​ការអំពាវនាវ​ឱ្យ​បង្កើត​ប៊ូល​តុង "Dislike" ដែល​អនុញ្ញាតឱ្យ​មនុស្ស​ចែករំលែក​អារម្មណ៍​របស់​ពួកគេ​អំពី​ផុស​ទាំងនោះ ដោយ​មិនដឹង​ខ្លួន​ថា ពួកគេ​បាន​យល់ព្រម​ទទួលស្គាល់​នូវ​អ្វីដែល​ខ្លួន​បាន​និយាយ​។ 

​    ​ប៉ុន្ដែ​ប៉ូលិស​ប៊ែ​ល​ហ្សិ​ក​ឥឡូវ​និយាយថា​វេ​ប​សាយ​នេះ​កំពុង​ប្រើ​ប៊ូល​តុង​ទាំងអស់នោះ​ជា​ផ្លូវ​មួយ​ដើម្បី​ប្រមូល​ព័ត៌មាន​របស់​មនុស្ស​និង​សម្រេច​ថា​តើ​ត្រូវ​ចេញ​ពាណិជ្ជកម្ម​ល្អ​បំផុត​មួយ​សម្រាប់​ឱ្យ​ពួកគេ​ឃើញ​។ ដោយសារតែ​ហេតុ​បែបនេះ ទើប​ប៉ូលិស​បែលហ្ស៊ិក​ក្រើនរំលឹក​ប្រជាជន​ថា ពួកគេ​គួរតែ​ចៀសវាង​ការប្រើ​ប៊ូល​តុង​ទាំងនោះ បើសិនជា​ពួកគេ​ចង់​រក្សា​សិទ្ធិ​ឯកជន​របស់​ពួកគេ​។​

​    ​ប៉ូលិស​និយាយថា "​ប៉ូល​តុង​ទាំងអស់នោះ​មិនបាន​ជួយ​បញ្ចេញ​អារម្មណ៍​របស់​អ្នក​ទេ ប៉ុន្តែ​ជួយ Facebook វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ពាណិជ្ជកម្ម​នៅលើ Profile របស់​អ្នក​ទៅវិញ​ទេ​"៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់