adverise with khmeread 1

វិធី​ព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​!

​    *** ការព្យាបាល​ដោយ​វិធី​ធម្មជាតិ​
​    ​ជំងឺ​ប្រមេះទឹកបាយ​គឺជា​ជំងឺ​គ្រោះថ្នាក់​បំផុត​មួយ​ដែល​យារ​យី​មនុស្ស​។ បើកាលណា​កើត​ជំងឺ​នេះហើយ​គឺ​ពិបាក​ទ្រាំ​ណាស់ ប៉ុន្តែ​វា​ងាយស្រួល​នឹង​ព្យាបាល​ទេ​។ ជំនាន់​មុនៗ វា​ជា​ជំងឺ​ដ៏​គួរឱ្យខ្លាច​បំផុត ដែលជា​រឿយៗ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ទៀតផង​។ ទោះយ៉ាងណា សព្វថ្ងៃនេះ ជំងឺ​នេះ​ងាយ​នឹង​កំណត់​រោគសញ្ញា ដូច្នេះ​ពេល​កំណត់​រោគសញ្ញា​បានជា​មុន លោកអ្នក​ត្រូវតែ​ព្យាបាល​វា​ឱ្យបាន​ទាន់ពេលវេលា កុំ​ទុក​វា​ឱ្យ​ហួសពេល និង​ឈានដល់​ដំណាក់កាល​ស្លាប់​។ ការព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​មិន​គ្រាន់តែ​អាច​ព្យាបាល​ជាសះស្បើយ​ដោយ​ជួប​ជាមួយ​វេជ្ជបណ្ឌិត និង​រក​ថ្នាំពេទ្យ​ប៉ុណ្ណោះ​ទេ​។ ប្រសិនបើ​លោកអ្នក​អាច​កំណត់​រោគសញ្ញា​ជំងឺ​នេះ​ដឹង​ជាមុន លោកអ្នក​អាច​ព្យាបាល​វា​នៅផ្ទះ​ដោយ​ខ្លួនឯងបាន​យ៉ាង​ងាយស្រួល​។ 

​    ​ទោះបី​ការផ្លាស់ប្តូរ​របប​អាហារ​ពុំមាន​ប្រសិទ្ធភាព​ផ្ទាល់​ក្នុងការ​ទប់ស្កាត់ ឬ​កាត់បន្ថយ​ជំងឺ​ប្រមេះទឹកបាយ ក៏ប៉ុន្តែ​ការទទួល​ទាន​របប​អាហារ​ដែលមាន​តុល្យភាព​នឹង​ជួយ​រាងកាយ​រក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យបាន​រឹងមាំ ជាហេតុ​ជួយ​លោកអ្នក​កម្ចាត់​ជំងឺ​ប្រមេះទឹកបាយ​បាន​។ ត្រូវ​ពិសា​បន្លែ​ផ្លែឈើ​ស្រស់​ឱ្យបាន​ច្រើន​រាល់ថ្ងៃ​។ ខ្ទឹមស​គឺជា​ភ្នាក់ងារ​ប្រឆាំង​បាក់តេរី​ដ៏​ល្បី​បំផុត​មួយ​។ វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ត្រូវ​ប្រាកដថា លោកអ្នក​បញ្ចូល​ខ្ទឹមស​ឱ្យបាន​ច្រើន​ក្នុង​របប​អាហារ​។ 

​    ​ប្រសិនបើ​អាច គួរ​ពិសា​ខ្ទឹមស​បី​បួន​កំពឹស​រៀងរាល់ថ្ងៃ​។ ស្របពេល​ទទួលទាន​ខ្ទឹមស​ឆៅ លោកអ្នក​អាច​ដុំ​ខ្ទឹមស​ធ្វើជា​ទឹក​ប៉ិៗ រួច​បិត​ពីលើ​តំបន់​ដំបៅ​ឬ​ខ្ទុះ​បង្កឡើង​ដោយ​ជំងឺ​ប្រមេះទឹកបាយ​ឱ្យបាន​រយៈពេល ១ ទៅ ២ សប្តាហ៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ព្យាបាល​។ លោកអ្នក​អាច​បិត​មួយថ្ងៃ​ម្តង នៅពេលណា​ដែល​យល់ថា​ទំនេរ ហើយ​ការបិត​ពេលយប់​ទុក​ដល់ពេល​ព្រឹក​គឺជា​ជម្រើស​ល្អ​បំផុត​។ 
​    ​
​    ​ចំណាំ​៖ មុននឹង​អនុវត្តតាម​វិធី​ធម្មជាតិ ត្រូវធ្វើ​តេស្ត​ឈាម​រកមើល​ជំងឺ​នេះ​ឱ្យ​ច្បាស់លាស់ និង​សុំ​យោបល់​ពី​វេជ្ជបណ្ឌិត ប្រសិនបើ​មិន​ចង់​ព្យាបាល​តាម​ថ្នាំលេប​ឬ​ចាក់​។  

​    ​*** ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​
​    ​ជម្រើស​ទី​១
​    ​- ថ្នាំ Cefixime ៤០០mg លេប​ម្តងគត់​គឺជា​សះស្បើយ​ហើយ​។​
​    ​
​    ​ជម្រើស​ទី​២
​    ​- ថ្នាំ Ceftriaxone ២៥០ mg ចាក់​សាច់ដុំ​តែ​ម្តងគត់​
​    ​- ថ្នាំ Spectinomycin ២ g ចាក់​សាច់ដុំ​តែ​ម្តងគត់ (​ករណី​ប្រមេះទឹកបាយ​ធ្ងន់ធ្ងរ​)

​    ​ដៃគូ​រួមភេទ​ក៏​តម្រូវឱ្យ​ព្យាបាល​ដូចគ្នា​ដែរ​។ ប៉ុន្តែ​មុននឹង​ប្រើ​ត្រូវឱ្យ​ពេទ្យ​ធ្វើតេស្ត​ឈាម​រក​ជំងឺ​នេះ​ជាមុនសិន និង​សុំ​ការណែនាំ​ទទួល​ការព្យាបាល​ពី​គ្រូពេទ្យ​។ 

​    ​*** រោគសញ្ញា​ជំងឺ​ប្រមេះទឹកបាយ​
​    ​ហូរ​ទឹករំអិល​ពី​ប្រដាប់ភេទ​។ វា​អាចមាន​លក្ខណៈ​ប្រែប្រួល​ពី​មាន​ចំនួន​តិចតួច ឬ​ច្រើន និង​មាន​ពណ៌​ថ្លា លឿង ឬ​បៃតង​។ ចំពោះ​ពេលវេលា​ដែល​វា​ហូរ​ចេញ​ក៏​អាច​ប្រែប្រួល​ផងដែរ អាច​តែ​នៅពេល​ព្រឹក ឬ​ពេញ​មួយថ្ងៃ​។​

​    ​ការហូរ​ទឹករំអិល​ច្រើនតែ​មានការ​ទាក់ទង​គ្នា​នឹង​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា​៖
​    ​- នោម​ក្រហាយ​
​    ​- នោម​ច្រើនដង​
​    ​- នោម​យប់​
​    ​- មាន​កន្ទួល​នៅ​ប្រដាប់ភេទ ដែល​អាច​បង្ក​នូវ​ការឈឺចាប់​ខ្លាំង ឬ​រមាស់​
​    ​- ហើម​កូនកណ្តុរ​នៅ​ក្រលៀន​

​    ​* មូលហេតុ​
​    ​មូលហេតុ​ដែល​គេ​ច្រើនតែ​ជួប​ជា​ញឹកញាប់​គឺ​បណ្តាលមកពី​៖
​    ​- រលាក​បង្ហូរ​នោម​ដោយសារ​មេរោគ Gonococcus (Gonococcal Urethritis)
​    ​- រលាក​បង្ហូរ​នោម​មិនមែន​ដោយសារ​មេរោគ Gonococcus (Non-gonococcal Urethritis) ឬ​រលាក​បង្ហូរ នោម​ដោយសារ​គ្មាន​មូលហេតុ​ច្បាស់លាស់ (Non-specific Urethritis, NSU)
​    ​- រលាក​បង្ហួរនោម​ដោយសារ​មេរោគ Gonococcal (​ជំងឺ​ប្រមេះទឹកបាយ​) ជំងឺ​ប្រមេះទឹកបាយ​បង្កឡើង​ដោយ​មេរោគ Neisseria Gonorrheae​។​

​    ​* រយៈពេល​សម្ងំ​៖ ជាធម្មតា​វា​តែងតែ​ចំណាយពេល​សម្ងំ​ពី ២ ទៅ​៥​ថ្ងៃ​ដើម្បី​បង្ក​ជា​រោគសញ្ញា​បាន​។ បើ​គ្មាន​ការព្យាបាល​ទេ រោគសញ្ញា​នៃ​ការ​រលាក​បង្ហូរ​នោម និង​ការហូរ​ទឹករំអិល​ជា​ខ្ទុះ​នឹង​ឡើងដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ២​សប្តាហ៍​។​

​    ​* រោគសញ្ញា​៖ ការហូរ​ទឹករំអិល​នឹង​កើតឡើង​រហូតដល់ ៩៥​ភាគរយ​លើ​មនុស្ស​ប្រុស និង ៧៥​ភាគរយ​មាន​ការហូរ​ទឹកជា​ខ្ទុះ ក្នុងនោះ​មាន ១០​ភាគរយ​ជា​ខ្ទុះ​ពណ៌​ស ឬ​ល្អក់ និង ៥%​ជា​ទឹកថ្លា​។ ការ​នោម​ថ្មីៗ​អាចធ្វើឱ្យ​ទឹករំអិល​ដែល​ហូរ​មក​មិនសូវ​ជាមាន​ខ្ទុះ​នោះទេ ។ នៅពេល​ការបង្ក​រោគ​ចាប់ផ្តើម​ធូរស្រាល​មកវិញ ការហូរ​ទឹករំអិល​មានការ​ផ្លាស់ប្តូរ​ពី​ខ្ទុះ​មកជា សំបោរ​វិញ​។​

​    ​* ការចម្លង​៖ ជំងឺ​នេះ​ឆ្លង​តាមរយៈ​ការរួម​ភេទ​ដោយ​រាប់បញ្ចូល​ទាំង​ការ​រួមភេទ​តាម​មាត់ ដែរ​។ បើ​គ្មាន​ការព្យាបាល​ទេ ជំងឺ​នេះ​អាច​នឹង​បន្ត​រហូតដល់​ច្រើន​ខែ​។​

​    ​* ផលវិបាក​៖ ការ​រាលដាល​របស់​មេរោគ​ពី​បង្ហួរនោម​ឡើងទៅ​បំពង់​អេ​ពី​ឌី​ឌី​មី​ស (​បំពង់​សម្រាប់​ស្តុក​មេជី​វិត​ឈ្មោល​ដែល​ត​ភ្ជាប់​ទៅនឹង​ពងស្វាស​) គឺជា​ហេតុការណ៍​មួយ​កម្រ​នឹង​កើតឡើង​ណាស់ ហើយ​ការ​អសមត្ថភាព​ក្នុងការ​បន្ត​ពូជ​ក៏​ជា​រឿង​មួយកម្រិត​ដែរ​។ ការបង្ក​រោគ​នៅ​រន្ធ​គូថ​ជា​ផលវិបាក​ដែល​ច្រើនតែ​កើតមាន ប៉ុន្តែ​មិនមែន​កើតឡើង​តែមួយ​មុខ​នេះ​នៅពេល​ជំងឺ​នេះ​ត្រូវបាន​ចម្លង តាមរយៈ​ការរួម​ភេទ​តាម​រន្ធ​គូថ​ទេ​។ ការបង្ក​រោគ​នៅក្នុង​ចរន្ត​ឈាមមាន​អត្រា​តិចជាង​មួយ​ភាគរយ​ទេ ក្នុងនោះ​អាច​បង្កឱ្យមាន​ការ​រលា​ក​សន្លាក់​ជង្គង់ ម្រាមដៃ និង​កដៃ ព្រមទាំង​ឃើញ​មាន​សញ្ញា​ក្តៅខ្លួន ញាក់ និង​មាន​ដំបៅ​លើ​ស្បែក ជាធម្មតា​វា​តែងតែ​កើត​ជាក​ន្តួ​ល​ក្រហមៗ ឬ​មាន​ខ្ទុះ​នៅលើ​ប្រអប់ដៃ ឬ​ប្រអប់ជើង​៕ 

adverise with khmeread
ប្រភព៖ ឡេ​ឌី​ឃែ​

អ្នកនឹងចូលចិត្ត

មតិយោបល់