adverise with khmeread Ewq

ទឹកធម្មជាតិ​នេះ​បន្ត​លាប​លើ​ស្បែក​ពីរ​បី​ដំណក់​ហើយ មូស​និង​ស្រមោច​មិន​ហ៊ាន​ចូល​កៀក​នោះឡើយ​!

    ​ពេលនេះ​អ្នក​លែង​ខ្វល់​ពី​រឿង​មូស​ខាំ​ទៀតហើយ ផលិតផល​ធម្មជាតិ​នេះ​នឹង​ជួយ​មិនឱ្យ​មូស​និង​ស្រមោច​ខាំ​បាន​នោះឡើយ ហើយ​វា​ផលិតផល​ធ្វើ​ដោយ​ខ្លួនឯង​ដែល​គ្មាន​ជាតិគីមី​ប៉ះពាល់​ដល់​ស្បែក​នោះឡើយ​។​

​    ​* គ្រឿងផ្សំ​
​    ​- អាល់កុល កន្លះ​លីត្រ​
​    ​- ផ្កាក្លាំពូ ១០០ ក្រាម​

​    ​- ប្រេង​កូនក្មេង (Baby Oil) ១០០ មិ​លី្ល​លីត្រ​

​    ​* របៀប​ផ្សំ​
​    ​ត្រាំ​ផ្កាក្លាំពូ​ក្នុង​អាល់កុល​ចំនួន​បួន​ថ្ងៃ​។ កូរ​រាល់ពេល​ព្រឹក​ម្ដង និង​ល្ងាច បន្ទាប់ពី​រយៈពេល​បួន​ថ្ងៃ សូម​ចាក់​ប្រេង​កូនក្មេង​ចូលទៅក្នុង​ទឹក​អាក់​កុល​នោះ​។ ពេលនេះ​អ្នក​អាច​ប្រើ​វា​បាន​ហើយ​។​

​    ​* របៀប​ប្រើ​
​    ​- បន្តក់​ទឹក​នេះ​លាប​លើ​ស្បែ​កដៃ ឬ​ជើង​ពីរ​បី​ដំណក់​។ ពេលនេះ​ទាំង​មូស​និង​ស្រមោច​នឹងមិន​ហ៊ាន​នៅក្បែរ​លោកអ្នក​នោះឡើយ និង​សូម្បី​មាត់​បន្ទប់​ក៏​វា​មិន​ហ៊ាន​មក​អែប​ដែរ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ែន​ណេ​ត​ឆឺ​រ៉​ល​មេ​ឌី​ស៊ីន​

អ្នកនឹងចូលចិត្ត

មតិយោបល់