adverise with khmeread E9af9796 68fe 4b86 ac05 2e4483be293b   copy

ចាប់​មុខសញ្ញា​ម្នាក់​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​គាស់​បង្អួច​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ន​ថ្ងៃទី​១៥ ខែឧសភា​​ ឆ្នាំ២០១៦ វេលា​ម៉ោង​១២​ និង​៣០​នាទី​អា​ធ្រា​ត្រ​ចំណុច​ផ្ទះជួល ផ្លូវលំ ក្រុមទី​១០​ ភូមិ​សាមគ្គី សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​តាំង ធី ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ​។​

    ជនរងគ្រោះ​បាន​រាបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​បន្ទប់​ជួល​របស់គាត់​មាន​ជនល្មើស​ធ្វើ​សកម្មភាព​គាស់​បង្អួច​ពីរលើក​មកហើយ លើក​ទី​១-​កាលពី​យប់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​១២ ​និង​៤៥​នាទី​អា​ធ្រា​ត្រ​គាស់​បង្អួច​ដដែល​លួច​យកបាន​កាបូបស្ពៀយ​មួយ​នៅក្នុង​នោះ​មាន​ទូរស័ព្ទ​វ​១​គ្រឿង ប្រាក់​ខ្មែរ​១២០០០០​រៀល ប្រាក់​អាមេរិក​៩១​ដុល្លារ​គេច​បាត់ទៅ​។​

    ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ បានមក​ដាក់ពាក្យ​បណ្តឹង ហើយ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ឬ​ស្សី​កែវ​បាន​បើក​ការស្រាវជ្រាវ​កំណត់​បាន​នូវ​អត្តសញ្ញាណ​ជនសង្ស័យ​ឈានដល់​ការឃាត់ខ្លួន​បាន​ហើយ​នាំយកមក​ធ្វើការ​សាកសួរ​។​

    ជនសង្ស័យ​បាន​សារភាពថា​រូបគេ​ឈ្មោះ​ តាំង សំបូរ ហៅ​បូរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ក្រុមទី​១០ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ មុខរបរ​មិន​ពិតប្រាកដ ចម្លើយសារភាព​ពិតជា​បានធ្វើ​សកម្មភាព​គាស់​បង្អួច​ចំនួន​ពីរលើក​ពិតប្រាកដ​មែន​ប្រាក់​ដែល​លួចបាន​យកទៅ​ស៊ី​ចាយ​ជក់​ថ្នាំញៀន​អស់ហើយ​។​

    ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់