adverise with khmeread Eaa3a1e9 6979 4877 b651 9e3851be1de2

ចោរ​បំពុល​ឆ្កែ​លួច​យក​ម៉ូ​តូ​១​គ្រឿង​និង​ឃាត់​យុវជន​ម្នាក់​ពីបទ​រំលោភ

    ពោធិសាត់ ៖ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​មាន​ហេតុការណ៍​កត​ឡើង​២​លើក គឺ​ករណី​ចោរ​ដាក់​ថ្នាំ​បំ​ពល​ឆ្កែ​លួច​យក​ម៉ូតូ​មួយគ្រឿង​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជាប់ចោទ​ពីបទ​រំលោភ​សេព​សន្ធ​វៈ។​

    ១-​មាន​ករណី​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ឱ្យ​ងាប់​រួច​ជនល្មើស​លួច យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ១២៥ ​ដែល​ជនរងគ្រោះ​យក​ម៉ូតូ​ដាក់​ទុក​ក្រោមផ្ទះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ដាំ ពៅ រស់នៅ​ភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិសាត់។​ ក្នុងករណីនេះ​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​។​

     ២-​មាន​ករណី​រំលោភ​សេព​សន្ធ​វៈ​នៅក្នុង​ចម្ការ​ស្វាយចន្ទី​ស្ថិតនៅ​ភូមិ​ជ្រលង ឃុំ​អន្លង់ត្នោត​ ស្រុក​ក្រគរ​ ​ខេត្តពោធិសាត់​។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ទ​-​ស​-​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ខាត់ វិ​រៈ​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ អ្នក​ទាំង​០២​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

     ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​អធិការ​ស្រុក​ក្រគរ​ដើ​ម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់