adverise with khmeread 041ab7ad 37bc 4c9e abe6 881c8a7cdf56

ចាប់​បុរស​ម្នាក់​លួច​ម៉ូតូ​នៅ​ផ្សារ​ដំ​ដែក​

     សៀមរាប ៖ ប៉ូលិស​ការិយាល័យ​កណ្ដា​ល​ព្រហ្មទណ្ឌ​​ខេត្តសៀមរាប ​បាន​ឃាត់​បុរស​ម្នា​ក់នា​ថ្ងៃទី​១៥ ​ឧស​ភា ឆ្នាំ​២០១៦​វេលា​ម៉ោង១០​ព្រឹក នៅ​ចំណុច​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ភិន ថៃ ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ​ទីលំនៅ​ភូមិ​ថ្លា​ត ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ជាប់​ជាមួយ​ម៉ូតូ១​គ្រឿង​ឌ្រី​ម​ស៊េរី​២០១៦ ​ពណ៌​ខ្មៅ​ ស្លាក​លេខ​សៀមរាប ​1G- 2039 ​លេខ​តួ ​និង​ម៉ាស៊ីន ​8125719​។​

     ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​បាន​លួច​នៅក្នុង​ផ្សារ​ដំ​ដែក កាលពី​ថ្ងៃទី១២ ខែ​ឧសភា ​ឆ្នាំ២០១៦,​វេលា​ម៉ោង​៤ទាបភ្លឺ​ប្រាកដ​មែន។​

     បច្ចុប្បន្ន​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់