adverise with khmeread 1

ការប្រកួត​រវាង Man Utd និង Bournemouth នឹង​លើក​ទៅ​ទាត់​នៅ​ថ្ងៃ​អង្គារ​នេះ​

​    ​ការប្រកួត​សប្តាហ៍​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Premire League រវាង​ក្រុម Manchester United និង Bournemouth ត្រូវបាន​ឆាចោល​ដោយសារ​ការយល់ច្រឡំ​ពី​ការ​គម្រាមកំហែង​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ការប្រកួត​ប​ង្ក្រ​ប់​កិ​ច្ចនេះ​នឹង​លេង​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​វេលា​ម៉ោង ០២:០០ យប់​វិញ​។​

​    ​ជា​អកុសល ទឹកដី Old Trafford នឹង​គ្មាន​ពិធីជប់លៀង​សម្រាប់​ការប្រកួត​នេះឡើយ​ប្រសិនបើ​ពួកគេ​ឈ្នះ Bournemouth ព្រោះ Man Ciy ដាច់​ពួកគេ​បី​ពិន្ទុ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​អាច​ឡើងមក​លេខ​បួន​បាន​មែន លុះត្រាតែ Man Utd ស៊ី Bournemouth ១៩-០ ទើប​អាច​លេង​នៅ​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​៕

adverise with khmeread
ប្រភព៖ DreamTeamFC

មតិយោបល់