adverise with khmeread A1357f43 897e 4b4b 9f9c 012196cfa9c9

ឃាត់​យុវជន​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​បានសម្រេច​

     កោះកុង ៖ យុវជន​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មណ្ឌលសីមា ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥​ ខែឧសភា ​ឆ្នាំ២០១៦​ វេលា​ម៉ោង​៥​ល្ងាច​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​បានសម្រេច។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ជា ហ៊ីម​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​ជាតិខ្មែរ​អ៊ិ​ស្លាម ស្រុកកំណើត​ភូមិ​កំពង់​យោល ​ឃុំ​កោ​ក​ពោធិ ​ស្រុក​បូរី​ជលសារ១ ​ខេត្តតាកែវ មក​ស្នាក់នៅ​បណ្តោះអាសន្ន​ធ្វើ​កម្មករ​នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ពីបទរំលោភ​សេព​សន្ធ​វៈ​លើ​អ​និតិ​ជន​បានសម្រេច​កាលពី​ថ្ងៃទី​១៤ ​ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ ​និង​៤៥​នាទី​យប់​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ចាំ​យាម ​ឃុំ​ប៉ាក់​ខ្លង ​ស្រុក​មណ្ឌលសីមា​ ខេត្តកោះកុង។​

     ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​ ហ​.​ប ​ភេទ​ស្រី ​អាយុ​១៤​ឆ្នាំ ​ជនជាតិខ្មែរ​ នៅ​ភូមិ​ចាំ​យាម ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ប៉ូលិស​បានទទួល​បណ្ដឹង​នៅ​ថ្ងៃទី​១៥ ​ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល​រួចមក​ប៉ូលិស​ក៏​ចុះ​ចាប់ខ្លួន​តែម្តង​ហើយ​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចាត់ការ​តាមច្បាប់៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់