adverise with khmeread 911ee5d4 3dac 4c1c b258 ade04e589fab

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រកឃើញ​ថ្នាំញៀន​៥​កញ្ចប់​

     ភ្នំពេញ ​៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដកហូត​ថ្នាំញៀន​៤​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ និង​ម៉ូតូ​២​គ្រឿង​កាលពី​ម៉ោង​១០​យប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ នៅតាម​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​។​

     ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ ធី ផុ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស៊ីធរ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ទី​២-​ឈ្មោះ​ ធី សុខ​ណាត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស៊ីធរ ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ទី​៣-​ឈ្មោះ​ ភឿន ភាព ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កាហែ​ន ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ទី​៤-​ឈ្មោះ​ អុន វណ្ណ​ស៊ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោ​។​

     វត្ថុតាង​ចាប់យក​រួមមាន​ ៖ ថ្នាំញៀន​ក្រាម ពណ៌​សថ្លា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ (៤​កញ្ចប់​តូច​) និង​ម៉ូតូ​២​គ្រឿង ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1K-7521 និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1.BS-5675 ។​

     ប៉ូលិស​បន្តថា កាលពី​ម៉ោង​១០​យប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​បាន​ល្បាត​នៅក្នុង​មូលដ្ឋាន ក៏​ឃើញ​ជនសង្ស័យ​ខាងលើ​បាន​ហៅ​ឲ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ រកឃើញ​ថ្នាំញៀន​៥​កញ្ចប់ រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​សួរនាំ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វា ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់