adverise with khmeread Index1

លុយ​មិន​សំខាន់​សម្រាប់​លោក Abramovich សំខាន់​យក​លោក Guardiola មក Stamford Birdge ឲ្យ​បាន​

​ក្រុម​តោ​ខៀវ Chelsea កំពុង​សង្ឃឹមថា​ភាព​ទាក់ទាញ​នៃ​របៀប​រស់នៅក្នុង​ទីក្រុង​ឡុង​ដ៍​អាចជា​មធ្យោបាយ​ក្នុងការ​អូសទាញ​លោក Pep Guardiola ឲ្យ​ងាក​ចេញពី​គោលដៅ​ទៅ​ដឹកនាំ ក្លឹប​មេឃ​ខៀវ Manchester City ខណៈ​ម្ចាស់​ក្លឹប​តោ​ខៀវ​រូបនេះ​កំពុង​ត្រៀម​លុយ​យ៉ាងច្រើន​សម្រាប់​ចំណាយ​ទៅលើ​ការដោះដូរ​កីឡាករ​ដែល​លោក Guardiola ចង់បាន​។​

​លោក Roman Abramovich បាន​បដិសេធ​មិន​ព្រម​ចុះចាញ់​ឡើយ​ក្នុង​ការនាំ​លោក Guardiola មក​ដឹកនាំ Chelsea នៅពេលដែល​ដឹង​ដំណឹង​ថា​គ្រូបង្វឹក​រូបនេះ​នឹង​ចាក​ចេញពី Bayern Munich នៅ​រដូវក្តៅ​ខាងមុខ​។​

​ក្រុម Manchester City មានប្រៀប​ជាង Chelsea ក្នុង​ការនាំ​លោកគ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ប៉ុន្តែ​មហាសេដ្ឋី​លុយ​វាល់​លាន​រូបនេះ​សន្យាថា​នឹងមិន​ត្រឹមតែ​នឹងធ្វើ​ឲ្យ​លោក  Guardiola ក្លាយជា​គ្រូបង្វឹក​ដែល​រក​ចំណូល​ច្រើនជាងគេ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​យល់ព្រម​ឲ្យ​លុយ​យ៉ាងច្រើន​ដល់​លោក​ដើម្បី​រុះរើ​ក្រុម​ទាំងមូល​ទៀតផង​។

​មុននេះ​លោក Pep Guardiola ធ្លាប់បាន​វាយតម្លៃថា Chelsea ត្រូវការ​កីឡាករ ១០ នាក់​ទើប​អាច​ស្តារ​ក្រុម​នេះ​ឡើងវិញ​បាន​។ លោក Pep Guardiola អាច​នឹង​តម្រង់ទិស​មករក Chelsea វិញ​ក៏​ថា​បាន ពីព្រោះ​ភរិយា​របស់លោក​គឺ​អ្នកស្រី Cristina Serra មាន​ចំណង់​ចំណូលចិត្ត​ចង់​រស់នៅក្នុង​ទីក្រុង​ឡុង​ដ៍​ជាង​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ នៅពេលដែល​ពួកគេ​ចាក​ចេញពី​ប្រទេស​អាល្លឺម៉ង់​៕

adverise with khmeread

មតិយោបល់