adverise with khmeread 8af0b7c0 724d 4ef4 b8b0 df049e17c6f9

បុរស​ម្នាក់​ធ្វើ​រោង​ប្រកស​ង្ក័​សី​មិន​ប្រ​យ​ត្ន័​ប៉ះ​ជាមួយ​ខ្សែភ្លើង​ឆក់​ស្លាប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស់​ម្នាក់​សាងសង់​រោង​សម្រាប់​លក់ដូរ​បាន​ឡើងលើ​ដំបូល​ប្រក​ដែក​ស​ង្ក័​សី​មិនបាន​ប្រ​យ​ត្ន័​លើក​ប៉ះចំ​មេភ្លើង​ឆក់​ស្លាប់​នៅពេល​បញ្ចូនទៅ​មន្ទីរពេទ្យ​។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​០០​នាទី​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៦ ​ស្ថិតនៅ​ដីឡូត៍​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ក្នុងភូមិ​វត្ត​ស្លែង​ សង្កាត់​ពងទឹក ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​លោកពូ​បានមក​ធ្វើ​រោង​សម្រាប់​លក់ដូរ​ដោយបាន​ធ្វើ​ពី​នាក់​ក្មួយ ហើយ​គាត់​ជា​អ្នក​ឡើង​ប្រក​ដំបូល​ស្រាប់តែ​ពេលនោះ​បានឃើញ​គាត់​លើស​ង្ក័​សី​មក​ប្រក​បង្ហើយ​ស្រាប់តែ​មក​ប៉ះ​ជាមួយនិង​ខ្សែភ្លើង​របស់​អគ្គីសនី​ដែល​បាន​រត់​នៅតាម​ផ្លូវជាតិ​នោះ​បណ្តាលឱ្យ​ឆក់​ជាប់​និង​ដំបូល​នោះ​តែម្តង​។​

    ឃើញបែបនេះ​កូនក្មួយ​បាននាំគ្នា​ឡើង​ជួយ​យក​គាត់​មក​ដី​ជួ​យ​សង្គ្រោះ​បឋម ​និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​មន្ទី​ពេទ្យ​បង្អែក​ពងទឹក​យកទៅ​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាមៗ​។​ ពេល​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បាន​ស្លាប់បាត់​ហើយ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មានឈ្មោះ រឹទ្ធ គឹម​សាន្ត ​ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ មុខរបរ​ជា​អ្នក​ប៉ះ​កង់ឡាន ​និង​ម៉ូតូ​ដែលមាន​ប្រពន្ធ​ឈ្មោះ ផៃ សុភាព​មាន​អាយុ​៤០​ឆ្នាំ​ មុខរបរ​ជា​អ្នកលក់ដូរ​មានកូន​ពី​នាក់​ដែលមាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​

    ក្រោយពី​បាន​សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​រួច​ពិតជា​ស្លាប់​ដោយ​ឆក់​ភ្លើង​ពិតមែន​។ ចំណែក​សាកសព​ត្រូវបាន​ប្រគល់​ឱ្យទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់