adverise with khmeread Seolhyun jimin aoa

Seolhyun ត្រូវអ្នកគាំទ្ររិះគន់ចាស់ដៃ ដោយសារខ្វះចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ

          បើទោះបីជា​មាន​ការសូមអភ័យទោស​របស់តារាចម្រៀង Seolhyun និង Jimin សមាជិក​របស់​ក្រុម​ចម្រៀង​ AOA ជុំវិញ​កង្វះចំណេះដឹង​ស្តីពីប្រវត្តិសាស្ត្រ​​នៅក្នុងកម្មវិធី “Channel AOA” ក៏ដោយក៏ការខកចិត្ត​របស់អ្នកនិយម​អ៊ីនធើណិត​ជុំវិញ​ភាព​ចម្រូងចម្រាស​នេះ​មិន​ទាន់សាបរលាបទៅវិញនៅឡើយទេ។

          អ្នក​និយមអ៊ីនធើណិត​បាន​រិះគន់បន្ថែ​ម​ចំពោះ​ស្ថានភាពនេះ ដោយ​សារតែ​ Seolhyun បាន​បញ្ចប់ការសិក្សាពី​សាលា​ Gyeonggi Arts High School ដែល​ស្ថិត​នៅ​ទុល់មុខឧទ្យាន​ An Jung Geun Park ជា​ឧទ្យាន​សាធារណៈ​មួយ​ដែល ឧទ្ធិស​ចំពោះ​ឥស្សរជនប្រវត្តិសាស្ត្រហើយ Seolhyun និង Jimin បែរជាមិនស្គាល់​ឥស្សរជនរូបនេះ។ ឧទ្យាន​មានដាក់តាំង​រូបសំណាក​របស់លោក An Jung Geun នៅ​ចំកណ្តាល។

          អ្នកនិយម​អ៊ីនធើណិត​បាន​បង្ហោះរូបភាព​ដែល​បង្ហាញ​ថា សាលា​របស់ Seolhyun និង​ឧទ្យាន An Jung Geun Park នៅ​ជិតគ្នា​ប៉ុណ្ណា ដែលបណ្តាល​ឲ្យ​ Seolhyun សូមអភ័យ​ទោស​ជា​សាធារណៈ។

          ភាពចម្រូង​ចម្រាសនេះ​បាន​កើនឡើង​ ដោយសារតែ​ឋានៈ​របស់ Seolhyun ជា​តារា​ចម្រៀងល្បីឈ្មោះ និ​ង​សកម្មភាព​របស់​នាងជា​ឯកអគ្គរដ្ឋទូត​តំណាង​ឲ្យ​វិស័យ​ទេសចរណ៍​កូរ៉េ៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់