adverise with khmeread 1

បន្ទាប់ពី​ខកចិត្ត​យ៉ាង​ជោគជាំ​នៅ Man Utd និង Chelsea ឥឡូវ Falcao នឹង​ត្រឡប់​ទៅ Monaco នៅ​រដូវ​កាល​ក្រោយ​

​    ​អនុប្រធាន​ក្លឹប Monaco លោក Vadim Vasilyev បាន​បញ្ជាក់ថា កីឡាករ Radamel Falcao នឹង​លេង​នៅ​ក្របខ័ណ្ឌ Ligue 1 ក្នុង​រដូវ​កាល ២០១៦/១៧ ខាងមុខ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​បាន​ចូលរួម​ជាមួយ Monaco ពី​ក្លឹប Atletico Madrid ក្នុង​ឆ្នាំ ២០១៣ ប៉ុន្តែ​បានទទួល​រងរបួស​ជ​ង្គ​ង់​យ៉ាងធ្ងន់ធ្ងរ​នៅ​ពាក់កណ្តាល​រដូវ​កាល​ដំបូង​របស់គាត់​នៅ​ទឹកដី Stade Louis II​។​

​    ​បន្ទាប់មក គាត់​ត្រូវ​បានឱ្យ​ក្លឹប Manchester United ខ្ចី​ជើង​ក្នុង​រដូវ​កាល ២០១៤/១៥ និង​រដូវ​កាល​បន្ទាប់ គាត់​បាន​ចូលរួម​ជាមួយ Chelsea​។​

​    ​កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​បរាជ័យ​ក្នុង​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​ឥឡូវ​គាត់​នឹង​លេង​នៅ​ប្រទេស​បារាំង​នៅ​រដូវ​កាល​ក្រោយ​។​

​    ​លោក Vasilyev បាន​ប្រាប់​អ្នកកាសែត​ថា "Falcao នឹង​ត្រឡប់មកវិញ​! ខ្ញុំ​ប្រាកដថា គាត់​នឹង​នៅ​ជាមួយ Monaco នៅ​យុទ្ធនាការ​បន្ទាប់​។ យើង​នឹង​បញ្ចប់​ការសិក្សា​លម្អិត​មួយចំនួន ប៉ុន្តែ​ខ្ញុំ​រំពឹងថា គាត់​នឹង​ពាក់អាវ Monaco នៅ​រដូវ​កាល​ក្រោយ​"​។​

​    ​កិច្ចព្រមព្រៀង​របស់ Falcao ជាមួយ Monaco នឹង​ផុតកំណត់​នៅ​ខែមិថុនា ឆ្នាំ ២០១៨ ខាងមុខ​។ ខ្សែប្រយុទ្ធ​រូបនេះ​រកបាន​តែមួយ​គ្រា​ប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញខ្លួន​ចំនូ​ន ១០ ដង​ឱ្យ Chelsea៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់