adverise with khmeread 2

​ប៉ុស្តិ៍ KTLA រង​ការរិះគន់​មួយ​ឆ្ងាញ់​ដៃ ក្រោយ​បោះ​អាវ​ក្រៅ​ឱ្យ​ពិធី​ការិនី​ពាក់​ទាំង​កំពុង Live ផ្ទាល់​

    ​ស្ថានីយ​ព័ត៌មាន​ក្នុង​តំបន់​នៃ​ទីក្រុង Los Angeles ហាក់​កំពុង​នឹងមាន​ភាព​រង្គោះរង្គើរ បន្ទាប់ពី​គេ​ចាប់បាន​ទិដ្ឋភាព​នៃ​ការបង្ខំ​ឱ្យ​ពិធី​ការិនី​នៅក្នុង​កម្មវិធី​ព្យាករណ៍​ឧតុនិយម​ពេលព្រឹក​ម្នាក់​ពាក់អាវ​ចាក់​ខាងក្រៅ​នៅ​អំឡុង​ការផ្សាយ​បន្ត​ផ្ទាល់​នា​ពេលដែល​ទស្សនិកជន​មួយចំនួន​បាន​ប្តឹង​អំពី​ឈុត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​របស់​នាង​។​

​    ​ពិធី​ការិនី Liberte Chan នៃ​ស្ថានីយទូរទស្សន៍ KTLA ត្រូវបាន​គេ​ផ្តល់​តួនាទី​ឱ្យធ្វើជា​អ្នកផ្តល់​របាយការណ៍​អាកាសធាតុ​នៅ​ម៉ោង ៨​ព្រឹក​នៅ​ថ្ងៃ​សៅរ៍​កន្លងទៅ  ខណៈ​ពេលនោះ​ស្រាប់​តែមាន​អាវ​ចាក់​ពណ៌​ប្រផេះ​មួយ​បាន​លេចឡើង​នៅក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​របស់​នាង​។​

​    ​នៅក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​ដ៏​អាម៉ាស់​មួយ​នោះ អ្នក​ព្យាករណ៍​ឧតុនិយម​រូបនេះ​បាន​សួរ​ទៅកាន់​អ្នក​អធិប្បាយ​ព័ត៌មាន​ពេលព្រឹក Chris Burrous ដែល​បាន​បង្អាក់​ការផ្សាយ និង​បានផ្តល់​អាវយឺត​មក​នាង​ថា "​មាន​អ្វី​កើតឡើង​! អ្នក​ចង់ឱ្យ​ខ្ញុំ​ពាក់​វា​? ហេតុអ្វី​? ពីព្រោះ​វារ​ងារ​ពេក​ឬ​?"​។​

​    ​គាត់​ក៏បាន​តប​ទៅ​នាង​វិញ ខណៈដែល​ពិធីការនី​រូបនេះ​មើល​ហាក់ដូច​ជាមាន​ការយល់​ច្រឡំ​យ៉ាងខ្លាំង​នោះ​ថា "​យើង​ទទួលបាន​សារ​ផ្ញើមក​ជាច្រើន​" ដែល​សំណូមពរ​ឱ្យ​នាង​ពាក់អាវ​ក្រៅ​។

​     នេះ​ជាការ​រំខាន​ដ៏​ខុសឆ្គង​មួយ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាង​ឆាប់រហ័ស​នៅលើ​បណ្តាញ​សង្គម Twitter ជាមួយនឹង​ការពិភាក្សា​មួយចំនួន​បាន​បញ្ចេញមតិ​មិន​ពេញចិត្ត​ថា ពួកគេ​មាន​កំហឹង​ជាមួយនឹង​ការបង្ខំ​មួយ​នេះ​ទៅលើ Liberte ខណៈដែល​នាង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​នាង​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់