adverise with khmeread F1ef1cc7 877e 47b5 9373 8133db3c867a

ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ជិត​១​គីឡូ​ក្រោម

     ស្ទឹងត្រែង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច​អូរ​ប្រាំ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

     ប៉ូលិស​ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា ជនសង្ស័យ​ជនជាតិ​ឡាវ ឈ្មោះ ខាំ​ផា ថូ​ស៊ី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ប៉ាក់​សាន់ ប្រទេស​ឡាវ​។ បន្ទាប់ពី​ធ្វើការ​ឃាត់​ខ្លូន កម្លាំង​សមត្ថកិច្ច​ដកហូត​បាន ថ្នាំញៀន​ប្រភេទ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ថ្លា​(ICE)​ទម្ងន់​៩១១​ក្រាម​។           
     ប​ច្ច​ប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់