adverise with khmeread 43452353 0f03 4cee 8ff3 0015a4ab6620

យួនជិះរថយន្ត​ម៉ាក​លុច​ស៊ី​ស​មួយគ្រឿង​បើក​ជ្រុល​ទៅបុក​ផ្ទប់​និង​ចេ​តី​យ៍​ប្រជាពលរដ្ឋ​ខ្មែរ

     កំពត ៖ រថយន្ត​ម៉ាក​លុច​ស៊ី​ស​ RX 330 ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2Y-9219 ដែល​កំពុង​បើកបរ​ក្នុង​គោលដៅ​ចូលទៅ​ក្រុងភ្នំពេញ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ផ្ទប់​នឹង​ចេ​តី​យ៍​របស់​ប្រជាពលរដ្ឋ​នៅក្បែរ​ចិញ្ចើមផ្លូវ​លេខ​៣៣ កាលពី​រសៀល​ថ្ងៃទី១៥ ខែ​ឧសភា​ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត ​បណ្តាល​ឱ្យ​បុរស ស្ត្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​យួន​ដែល​ជិះ​ក្នុង​រថយន្ត​នេះ​រងរបួស​ធ្ងន់​។

     សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា បុរស​អ្នកបើករថយន្ត​ឈ្មោះ​ ត្រាំ​ង ខាន់ ​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ ជា​ជនជាតិ​យួន​ ចំណែក​ប្រពន្ធ​ឈ្មោះ​ ដា វី​ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​ជនជាតិ​យួន​ដូចគ្នា ដែល​បច្ចុប្បន្ន​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ស្ថិតក្នុង​ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

     ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ពី​នាក់​ប្តី​ប្រពន្ធ​ត្រូ​​វ​រថយន្ត​សាមុយ​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ដឹកយក​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម។ ឯ​រថយន្ត​ជនរងគ្រោះ​សមត្ថ​កិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់ត្រាច​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់