adverise with khmeread Gettyimages 530895086

កុំថាឡើយ​មនុស្ស សត្វ​ក៏​ចេះ​យំ​ដែរ​!

    ​Yani អាយុ​៣៤​ឆ្នាំ ជា​ដំរី​មកពី​កោះ​ស៊ូ​ម៉ា​ត្រា បាន​ស្លាប់​នៅ​ពេលយប់​ថ្ងៃទី ១១ ខែឧសភា នៅ​សួនសត្វ Bandung Zoo នៅ​កោះ​ជ្វា​ខាងលិច ប្រទេស​ឥណ្ឌូនេស៊ី​។​

​    ​ដំរី​ត្រូវគេ​ដឹងថា​ជាស​ត្វ​ចេះ​យំ សោកស្ដាយ​ឬ​មាន​វិបត្តិ​ផ្លូវចិត្ត ដូចជា​មនុស្ស​យ៉ាង​អ៊ីចឹង​។​

​    ​អ្នក​ថែ​សត្វ​បាន​ប្ដូរ​ទីតាំង Yani ចេញពី​ទ្រុង បន្ទាប់ពី​ដំរី​ញី​នេះ​ធ្លាក់ខ្លួន​ឈឺ​អស់​មួយ​សប្តាហ៍ ប៉ុន្ដែ​គេ​មិនទាន់​ដឹងថា​ដំរី​នេះ​ឈឺ​អ្វី​ឱ្យ​ប្រាកដ​ទេ ទើប​បណ្តាលឱ្យ​វា​ស្លាប់​បែបនេះ​។​

​    ​អ្នក​ថែ​សួនសត្វ​បាន​ទទូច​ឱ្យគេ​ផ្ដល់​ថ្នាំ​ទៅ Yani និង​មើលថែ​វា ក្រោយមក​ទើប​ដឹងថា​គ្មាន​អ្នកស្រុក​ណា​ធ្វើការ​នៅ​ទីនោះ​មួយឆ្នាំ​មកហើយ​។​

​    ​លោក Femke den Haas មកពី​អង្គការ Jakarta Animal Aid Network បាន​ហៅ​អ្នក​សម្អាត​និង​បាន​រឹតបន្តឹង​ច្បាប់​ក្នុង​សួនសត្វ​ក្នុងប្រទេស​នេះ ហើយ​និយាយថា​ការស្លាប់​របស់ Yani គឺជា​រឿង​ធំ​។​

​    ​លោក​បាន​និយាយថា "​បើសិនជា​ពួកគេ​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង ពួកគេ​គួរតែ​ស្វែងរក​ជំនួយ​"​។​

​    ​រូបនេះ​ផុស​នៅលើ​បណ្ដាញ​សង្គម Instagram របស់លោក ដោយ​បង្ហាញ​ពី​ទុក្ខព្រួយ​របស់​ដំរី ប្រៀប​បីដូច​ជាម​នុស្ស​មិន​ខុសគ្នា​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់