adverise with khmeread Index

មកពី​ហែសព​សាច់ញាតិត្រូវ​ឡាន​អេ​ស្កា​ឡេតបើក​បុក​ស្លាប់​ម្នាក់ និងរបួស​ម្នាក់

    ​ព្រះសីហនុ ៖ កូន​​សិស្ស​ស្រី ២​​នាក់ ជិះ​​ម៉ូតូ​ឌុប​​គ្នា​ឆ្ល​ង​ផ្លូវ ត្រូវ​​រថយ​ន្ត​​បើក​បុ​ក​​ចំ​​ពី​មុខ ប​ណ្ដា​ល​​ឲ្យ​ប៉ើ​ង​​ធ្លាក់​ចូល​​ប្រ​ឡា​យ ស្លា​ប់​ម្នា​ក់​​នៅ​​ក​ន្លែង​កើត​ហេតុ និ​ង​​ម្នាក់​ទៀ​ត​​រង​របួស​​ធ្ងន់ ខណ:ពេល​ដែល​​ជន​​រង​គ្រោះ​ទាំង ២​នាក់ ដែលជា​បងប្អូនជីដូន​មួយ​នឹង​គ្នា បាន​ត្រឡប់​មកពី​ចូលរួម ដង្ហែ​សព​ញាតិមិត្ត​បងប្អូន ទៅ​បញ្ចុះ​នៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ។
    គ្រោះង្នាក់ខាងលើនេះកើតឡើងកាលពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​ផ្លូវជាតិ​លេខ​៤ ជិត​តំបន់​សេដ្ឋកិច្ច ពិសេស​បិត​ត្រាំ​ង ចន្លោះ​គីឡូម៉ែត្រ លេខ​២១២-២១៣ ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​    ប៉ូលិសបានឲ្យដឹងថា ​រថយន្ត​បង្ក​ម៉ាក អេ​ស្កា​ឡេត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6969 ទិសដៅ​ពី​ភ្នំពេញ មក​ក្រុងព្រះសីហនុ ហើយ​ក្រោយពី​កើតហេតុ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​។
    ចំណែក​ម៉ូតូ​ជនរងគ្រោះ ម៉ាក​ស្កូ​ពី​ពណ៌ ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ កុយ អេង​លី ភេទ​ស្រី អាយុ ១៥​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​អ្នករួមដំណើរ មានឈ្មោះ កុយ អេង​លិ​ន ភេទ​ស្រី អាយុ ១៤​ឆ្នាំ មុខរបរ​សិស្ស​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនមក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​បញ្ជូន​បន្តទៅ​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់