adverise with khmeread 1

​ជនជាតិ​អង់គ្លេស​អាយុ​ខ្ទង់ ៧៥ ឆ្នាំ​ឡើង ជាង​មួយ​លាន​នាក់​រស់នៅក្នុង​ភាពក្រីក្រ​

​    ​របាយការណ៍​មួយ​បាន​អះអាងថា មនុស្ស​ចាស់​អាយុ​ចាប់ពី ៧៥ ឆ្នាំ​ឡើងទៅ​ជិត​មួយ​លាន​នាក់​កំពុង​រស់នៅក្នុង​ភាពក្រីក្រ​និង​ត្រូវការ​ជំនួយ​ពី​រដ្ឋាភិបាល​។​

​    ​កម្មវិធី​មនុស្សធម៌ Independent Age និយាយថា ពួក​រដ្ឋមន្ត្រី​គួរ​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ជាង​នេះ​ដើម្បី​ធ្វើឱ្យ​មនុស្ស​ចាស់​ចូលនិវត្តន៍​យល់ដឹង ពី​របៀប​បង្កើន​ប្រាក់​សោធ​និវត្តន៍​ជាមួយនឹង​អត្ថប្រយោជន៍​ផ្សេងទៀត​។​

​    ​របាយការណ៍​នោះ​ក៏បាន​អះអាង​ទៀតថា ប្រាក់ចំណូល​របស់​និវត្តន៍​ជន​ចាប់ពី​អាយុ ៧៥ ឆ្នាំ ទទួលបាន​ត្រឹមតែ ៣០០០ ផោន​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ ដែល​វា​តិចជាង​និវត្តន៍​ជន​វ័យក្មេង​ជាង​នេះ​។​

​    ​រដ្ឋមន្ត្រី​និវត្តន៍​ជន អ្នកស្រី Baroness Ros Altmann បាន​និយាយថា រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ជាច្រើន​ដើម្បី​ជំរុញ​ការទាមទារ​យក​បណ្ណ​ក្រេ​ឌី​ត​សម្រាប់​ប្រាក់​ចូលនិវត្តន៍​។​

​    ​របាយការណ៍​របស់ Independent Age បានឱ្យដឹងថា វិវត្តន៍​ជន​ដែល​អាច​ចាត់​ថា​ក្រីក្រ គឺ​ផ្អែកលើ​ប្រាក់​ទទួលបាន​ត្រឹម ១៨២ ផោន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​មនុស្ស​ម្នាក់ និង ២៧២ ផោន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​មនុស្ស​ពីរ​នាក់​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់