adverise with khmeread 2

​រា​ជនី​ម៉ូ​ដែល​រថយន្ត​ប្រណាំង​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​កូរ៉េ​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​    ​តារា​ម៉ូ​ដែល​រថយន្ត​ប្រណាំង Joo Da Ha បាន​បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅឯ​ចំណុចប្រសព្វ​ក្នុង​តំបន់​មួយ​នៅក្នុង​ទីក្រុង Yeongam របស់​ប្រទេស​កូរ៉េខាងត្បូង​។​

​    ​រា​ជនី​នៅលើ​ទីលានប្រណាំង​ដែលមាន​ការចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​ប្រិយមិត្ត​កូរ៉េ​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​ស្ថិតនៅក្នុង​កម្មវិធី​ប្រចាំឆ្នាំ 206 Asia Speed Festival កាលពី​ថ្ងៃទី ១៥ ម្សិលមិញ​នេះ នៅពេលដែល​នាង​ត្រូវបាន​ឆក់​ជីវិត​ដោយសារ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​

​    ​ទោះបីជា​មានការ​ប្រញាប់​ប្រញាល់​ជួយសង្គ្រោះ​យ៉ាង​សស្រាក់សស្រាំ​នៅឯ​មន្ទីរពេទ្យ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ក៏ដោយ នៅ​ទីបំផុត​រូបនាង​ត្រូវបាន​គេ​ប្រកាសថា​បានទទួល​មរណៈភាព​នៅវេលា​ម៉ោង ៨:៤០​ព្រឹក ក្នុងប្រទេស​កូរ៉េ​។​

​    ​ជនរងគ្រោះ​ចំនួន ៥​នាក់​ផ្សេងទៀត​នៅក្នុង​ហេតុការណ៍​មួយ​នេះ​ក៏​ទទួល​រងរបួស​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ផងដែរ​។​

​    ​Joo Da Ha ធ្លាប់​បានឈ្នះ​ពានរង្វាន់​តារា​ម៉ូ​ដែល​រថយន្ត​ប្រណាំង​ល្អ​ដាច់​គេ​ក្នុង​ឆ្នាំ ២០១២ នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ 2012 Asia Model Awards៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់